​ស្រា​បៀរ​អាន់​ឆ័​រនឹង​ចាប់​រង្វាន់​លើក​ទី​២​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​

08-05-2019 11:15 am 297

នៅ​ថ្ងៃ​អាទិត្យ​ទី ២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ ស្រា​បៀរ​អាន់​ឆ័​រនឹង​រៀបចំ​ការចាប់​រង្វាន់​លើក​ទី​ពីរ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩ នៅ​ស្ថានីយ​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​សម្រាប់​ទទួល​ភ្ញៀវកិត្តិយ​ស​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។​

​កម្មវិធី Anchor Fun Zone   នឹង​មាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដោយ​មាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ​ជាច្រើន​រូប​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មានដូចជា លោក ខេ​មរះ សេរី​មន្ត លោក ឆន សុវណ្ណ​រាជ លោក ហ្សូ​នូ លោក ជី ដា​វិត​។

កម្មវិធី​ចាប់​រង្វាន់​នេះ​ធ្វើឡើង​សម្រាប់​តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​សម្រាប់​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ ស្រា​បៀរ​អាន់​ឆ័រ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​រយៈពេល​បួន​ថ្ងៃ​បី​យប់​នៅ​លើ​នាវា​កម្សាន្ត​ដ៏​ទំនើប​ទៅ​កាន់​កោះ​ភូ​កេត ចំនួន ១៥ រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែល​មាន​មហា​សំណាង​។ នេះ​គឺជា​ដំណើរ​កម្សាន្ត​លើកដំបូង​តាម​នាវា​កម្សាន្ត​ដ៏​ទំនើប ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ ដែល​គូ​ស្វាមីភរិយា​នឹង​ហោះហើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី ហើយ​បន្ទាប់មក​ធ្វើដំណើរ​តាម​នាវា​ទៅ​កាន់​កោះ​ភូ​កេត​។ នាវា​នឹង​ឈប់​ចត​នៅ​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ដំណើរ​កម្សាន្ត​រយៈពេល​មួយ​ថ្ងៃ​ផងដែរ​។ ដំណើរ​កម្សាន្ត​នេះ​នឹង​កាន់តែ​មាន​រំភើប​ខ្លាំង​ពីព្រោះ​គូ​ស្វាមីភរិយា​នឹង​រីករាយ​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចំនួន 3 គឺ​សិង្ហ​បុរី ម៉ាឡេស៊ី និង​កោះ​ភូ​កេត ប្រទេស​ថៃ​។​

​តើ​គូ​ស្វាមីភរិយា​រូប​ណា​ខ្លះ​ជា​ម្ចាស់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទាំងនេះ​?

​សូម​កុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!!

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 ពាក្យគន្លឹះ  Angchor

ព័ត៌មានផ្សេងទៀត