លោក​ដូណាល់ ត្រាំ​​គាំទ្រ​​ការផ្ដល់​ជំនួយ​​ស្បៀងអាហារ​​ទៅ​កូរ៉េខាងជើង​

08-05-2019 10:44 am 451
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​តាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​សារព័ត៌មាន​យ៉ុន​ហា​ប​កូរ៉េខាងត្បូង​បានឲ្យដឹងថា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ គាំទ្រ​លើ​ផែនការ​ផ្ដល់ជំនួយ​ស្បៀងអាហារ​ទៅ​កូរ៉េខាងជើង​។ ការឯកភាព​នេះ​ធ្វើឡើង​បន្ទាប់ពី​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​៣៥​នាទី ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន​កាលពី​ថ្ងៃ​អង្គារ​។ ក្នុង​កិច្ចពិភាក្សា​មេដឹកនាំ​ទាំងពីរ​ក៏​និយាយ​ពី​វិធីសាស្ដ្រ បន្ដ​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង​ផងដែរ​។ កាលពី​ខែ​មុន​នៅពេល​អ្នកសារព័ត៌មាន​សួរ​ពី​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង លោក​ត្រាំ​បាន​និយាយថា លោក​និង​លោក​មូនកំពុង​ពិភាក្សា​ពីការ​ផ្ដល់ជំនួយ​ទៅ​កូរ៉េខាងជើង និង​លទ្ធភាព​ដែល​កូរ៉េខាងត្បូង​អាចជួយ​ជា​ស្បៀងអាហារ​ដល់​កូរ៉េខាងជើង​។ គួរ​បញ្ជាក់ថា បច្ចុប្បន្ន​កូរ៉េខាងជើង​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហារ ក្រៅតែពី​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​រង​ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ​៕

ព័ត៌មានផ្សេងទៀត