លោកហ៊ុន សែន៖មានតែបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានលទ្ធភាព រក្សាសន្តិភាព

07-05-2019 6:40 pm 2077

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក្នុងពិធីស្រាបបួសខែរ៉ាម៉ាឌន ឆ្នាំទី៦ នាល្ងាចថ្ងៃទី៧ ខែឧសភានេះបានថ្លែងបញ្ជាក់ជាថ្មី ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានលទ្ធភាពរក្សាសុខសន្តិភាព​ ដែលរក​បានដោយលំបាកនោះ រីឯគណបក្សផ្សេងទៀត បើទោះបីជាមានទ្រីស្ដីល្អបែបណាក៏ដោ​យ ក៏មិនទាន់បានបង្ហាញ តួនាទីជាអ្នកបង្រួបបង្រួមជាតិ ឬជាតួអង្គការពារសន្តិភាពនៅឡើយទេ។

លោកហ៊ុន សែន បានថ្លែងបញ្ជាក់ ថា”បងប្អូនអាចយល់បានហើយ ថា អ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរក្សានូវសន្តិភាព ដែលយើងរកបានដោយលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមាន​លទ្ធភាពធ្វើបែបនេះ គណបក្សដទៃ ទោះបីជាមានទ្រីស្ដីល្អយ៉ាងណាក៏ដោយ មិនទាន់បានបង្ហាញតួនាទី ជាអ្នកបង្រួបបង្រួមជាតិ មិនទាន់បានបង្ហាញតួនាទី ជាតួអង្គដើម្បីការពារសន្តិភាព ការពារនូវដំណើរការ​អភិវឌ្ឍ​ន៍​នោះទេ”។

ប្រធានបក្សប្រជាជនកម្ពុជាលោកហ៊ុន សែន បានថ្លែងបន្តទៀត ថា គណបក្សដទៃ គ្រាន់តែចេះនូវការបំបែកបំបាក់ ដូចដែលគណបក្សទាំងនោះ ធ្លាប់បានធ្វើ កាលពីអតីតកាលកន្លងទៅនេះ។ ជាមួយគ្នានេះលោក​នាយ​ករដ្ឋមន្រ្ដីហ៊ុន សែន ក៏បានអរគុណដល់អ្នកកាន់សាសនាអ៊ីស្លាម និយាយដោយឡែក និងប្រជាជនកម្ពុជាភាគច្រើន និយាយជារួម ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹ​កនាំប្រទេស ក្នុងអាណត្តិទី៦ នៃ​រាជរដ្ឋាភិបាលកម្ពុជាបន្តទៀតនេះ៕

 ពាក្យគន្លឹះ  លោកហ៊ុន សែនសន្តិភាព

ព័ត៌មានផ្សេងទៀត