មី​យ៉ាន់​ម៉ាដោះលែង​អ្នកទោស​ជាង​៦ ៥០០​នាក់​

07-05-2019 10:42 am 420
លោកWa LoneនិងKyaw Soe Ooត្រូវបានដោះលែងឲ្យមានសេរីភាពជាមួយអ្នកទោសរាប់ពាន់នាក់ផ្សេងទៀត

​ការិយាល័យ​ប្រធានាធិបតី​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ឲ្យដឹងថា មាន​ការដោះលែង​អ្នកទោស​ចំនួន​៦ ៥២០​នាក់​នៅ​ថ្ងៃ​អង្គារ​នេះ​។ នៅ​ក្នុងនោះ ក៏មាន​អ្នកកាសែត របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ ២​នាក់​គឺ​លោក Wa Lone និង Kyaw Soe Ooដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​៧​ឆ្នាំ កាលពីខែកញ្ញា​ឆ្នាំមុន​ផងដែរ​។ 

​គួរ​ជម្រាបជូន​ដែរថា លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា Win Myint បាន​ម្រេច​លើកលែងទោស ដល់​ទណ្ឌិត​រាប់ពាន់នាក់ ដែល​ការលើកលែងទោស​នេះ ធ្វើឡើង​នៅ​ក្នុងឱកាស នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​មី​យ៉ាន់​ម៉ា ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត