រញ្ជួយ​ដី​កម្រិត​៧.២​រ៉ិ​ចទ័​រវាយប្រហារ​ប្រទេស​Papua New Guinea

07-05-2019 9:48 am 356
ផែនទីបង្ហាញពីប្រទេសPapua New Guinea

​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា កម្រិត​៧.២​រ៉ិ​ចទ័​រ បាន​វាយប្រហា​រលើ​ប្រទេស Papua New Guinea នា​ព្រឹក​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។ រញ្ជួយ​ដី​នេះ វាយប្រហារ​ក្នុង​ជម្រៅ​ដី​១២៧​គីឡូម៉ែត្រ និង​ស្ថិតនៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ទីក្រុង Bulolo​។ ភ្លាមៗ មិនទាន់មាន​សេចក្តីរាយការណ៍​ពី​ទំហំ​នៃ​ការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ដោយសារតែ​គ្រោះ​រញ្ជួយ​ដី​នេះ​នៅឡើយ​ទេ​។ នេះ​បើតាម​ការ​ឲ្យដឹងពី​ប៉ូលិ​សនៅ​Bulolo​។​

​គួរ​ជម្រាបជូន​ថា កាលពី​ខែកុម្ភៈ​ឆ្នាំមុន ប្រទេស​នេះ​ធ្លាប់​រង​នូវ​ការវាយប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​ខ្លាំងក្លា​មួយ ដែលមាន​កម្រិត​៧.៥​រ៉ិ​ចទ័​រ បណ្តាលឲ្យ​មនុស្ស​យ៉ាងហោ​ចណាស់ ១២៥​នាក់​ស្លាប់បាត់​បង់ជីវិត​៕

 ពាក្យគន្លឹះ  ​PapuaNewGuineaរញ្ជួយដី

ព័ត៌មានផ្សេងទៀត