ព្រោះ​ហេតុផល​​នេះ​​សិង្ហ​បុរី​​សម្រេច​​បង្កើត​​រថយន្ដក្រុង​​ដំបូល​​មាន​សួនច្បារ​

06-05-2019 9:54 am 428
រូបភាព​រថយន្ដក្រុង​ដែលមាន​សួនច្បារ​លើដំបូល

​ប្រទេស​សិង្ហ​បុរី​បានដា​ក់ឲ្យដំណើរការ​នូវ​រថយន្ដក្រុង​ដំបូលមាន​សួនច្បារ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ជា​គំនិត​ផ្ដួចផ្ដើម​មួយ​ដើម្បី​សិក្សា​ពី​ថាមពល​ដែល​អាច​ធ្វើបាន និង​ជាការ​សន្សំសំចៃ​ការចំណាយ​សម្រាប់​ក្រុមហ៊ុន​រថយន្ដក្រុង​។ រថយន្ដក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន​១០​គ្រឿង នឹងមាន​សួនច្បារ​នៅ​លើដំបូល ដែល​នឹង​ចរាចរ​នៅតាម​ដងផ្លូវ​ក្នុងប្រទេស​សិង្ហ​បុរី​រយៈពេល​បី​ខែ​។ ចំពោះ​តម្លៃ​នៃ​ការធ្វើដំណើរ​តាម​រថយន្ដក្រុង​នេះ ដូចគ្នា​នឹង​តម្លៃ​រថយន្ដក្រុង​ធម្មតា​ដែរ​។ 

​គោលបំណង​នៃ​ការ​ដំណើរការ​រថយន្ដក្រុង​មាន​ដំបូល​សួនច្បារ​រយៈពេល​បី​ខែ ដែលជា​ដំណាក់កាល​សិក្សារ​នេះ នឹង​អាចធ្វើឲ្យ​សីតុណ្ហភាព​ក្នុង​រថយន្ដក្រុង​ធ្លាក់ចុះ ព្រមទាំង​អាច​កាត់បន្ថយ​ការប្រើប្រាស់​ប្រេង​ប្រើ​សម្រាប់​ម៉ាស៊ីនត្រជាក់​ក្នុង​រថយន្ដ​ផងដែរ​។ វា​ក៏​ជា​ផែនការ​មួយ​ដើម្បី​ធ្វើឲ្យ​ប្រទេស​សិង្ហបុរី​អភិវឌ្ឍទៅ​ជាប្រទេស​បៃតង​៕

ព័ត៌មានផ្សេងទៀត