ប្រតិ​បត្ដិកា​រ​តាម​អាកាស​កងទ័ព​​ស៊ីរី​​កម្ទេច​​ក្រុមប្រឆាំង​​សម្លាប់​មនុស្ស​​ជាង​៤០​នាក់​

06-05-2019 9:32 am 420
ទីតាំង​រងគ្រោះ​ដោយសារ​ការវាយប្រហារ​​តាម​អាកាស

​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​បាន​បើក​ការវាយប្រហារ​តាម​អាកាស ទៅលើ​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម​នៅ​ខេត្ដ Idlib សម្លាប់​មនុស្ស​ជាច្រើន​នាក់​។ រដ្ឋាភិបាល​លោក​ប្រធានាធិបតី​អាសាដ​បានចាប់ផ្ដើម​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស ទៅលើ​មូលដ្ឋាន​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ខេត្ដ​Idlib​និង​Hama តាំងពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​។ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​អង់គ្លេស​មាន​មូលដ្ឋាន​នៅ​ស៊ី​រី​បាន​បញ្ជាក់ថា ប្រតិ​បត្ដិកា​រវាយ​ប្រហារតា​ម​អាកាស​របស់​កងទ័ព​ស៊ី​រី សម្លាប់​ប្រជាជន​៤៤​នាក់​ក្នុង​រយៈពេល​៥​ថ្ងៃ​។ យន្ដហោះ​កងទ័ព​រុស្ស៊ី​ប្រចាំ​នៅ​ស៊ី​រី ក៏​ចូលរួម​ក្នុង​ប្រតិ​បត្ដិការនេះ​ដែរ​។ 

​សូមបញ្ជាក់ថា កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​បាន​បន្ដ​វាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃអាទិត្យ ចំពេល​មាន​ការព្រួយបារម្ភ​ពី​ការចាប់ផ្ដើម​ឡើងវិញ​នូវ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ក្រុម​បះបោរ នឹង​បង្ក​ឲ្យ​ជន​ស៊ីវិល​គ្មាន​កំហុស​ត្រូវស្លាប់​កាន់តែច្រើន​។ កន្លងមក​រដ្ឋាភិបាល​ស៊ី​រី​ក៏​ធ្លាប់​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ក្រុម​សិទ្ធិមនុស្ស​អន្ដរជាតិ ករណី​ដែល​កងទ័ព​ធ្វើ​ប្រតិ​បត្ដិការក​ម្ទេច​ក្រុមប្រ​ឆាំង ប៉ុន្ដែ​បានសម្លាប់​ជីវិត​ជនស្លូតត្រង់​រាប់សិប​នាក់​៕

ព័ត៌មានផ្សេងទៀត