ឆេះ​យន្ដហោះ​​ដឹក​អ្នកដំណើរ​​រុស្ស៊ី​មួយគ្រឿង​​ស្លាប់​ជាង​៤០​នាក់​

06-05-2019 8:40 am 635
រូបភាព​យន្ដហោះ​ដែលកំពុង​ឆាបឆេះ​យ៉ាងខ្លាំង

​មនុស្ស​យ៉ាងហោចណាស់​៤១​នាក់​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​Aeroflot​មួយគ្រឿង​បាន​ចុះចត​បន្ទាន់ ដោយសារតែ​មាន​ភ្លើង​ឆេះ​ម៉ាស៊ីន​យ៉ាងខ្លាំង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៥​ឧសភា​។ មនុស្ស​នៅលើ​យន្ដហោះ​សរុប​រួមទាំង​អ្នក​បម្រើការ​និង​អ្នកបើកបរ​មាន​ចំនួន​៧៨​នាក់ ៣៧​នាក់​នៅ​មានជីវិត​ហើយ​រងរបួស​ជាង​១០​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ យន្ដហោះ​បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន​នៅ​ម៉ោង​៦​និង​២​នាទី​ព្រឹក​ម៉ោង​ក្នុង​តំបន់ ក្រោយមក​ដោយសារ​មាន​បញ្ហា​ក៏​ហោះ​ត្រឡប់ក្រោយ​វិញ និង​បាន​ចុះចត​បន្ទាន់​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក នៅ​អាកាសយានដ្ឋាន​Sheremetyevo​ក្នុង​ទីក្រុង​ម៉ូស្គូ​។ ខណៈ​នេះ​ក្រុម​ជំនាញ​កំពុង​ស៊ើបអង្កេត​និង​ស្វែងរក​ភស្ដុតាង ដើម្បី​បញ្ជាក់​មូលហេតុ​នៃ​ការឆេះ​៕

 ពាក្យគន្លឹះ  រុស្ស៊ីឆេះយន្ដហោះ

ព័ត៌មានផ្សេងទៀត