លោក​ស​ខេង​៖ អ្នកនយោបាយ​ខ្លះ​ប្រហែលជា​មិន​យល់​ពី​ចិត្តសាស្ត្រ​ប្រជាពលរដ្ឋ​

05-05-2019 2:06 pm 1707

​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កាលពី​យប់​ម្សិលមិញ បាន​ថ្លែង​រំឭក​ឱ្យ​យុវជន​ចងចាំ កុំ​ភ្លេច​សុខសន្តិភាព ស្ថិរភាព ដែល​ជា​ឱកាស​មួយ​អាច​បង្ក​ការសប្បាយ​ជូន​ប្រជាពលរដ្ឋ ។ លោក​ថ្លែងបន្តថា ប្រជាពលរដ្ឋ​ចង់បាន​សុខសន្តិភាព ស្ថិរភាព និង​ក្តីសប្បាយរីករាយ មិន​ចង់​ឃើញ​នូវ​អ្វី​ជា​ភាពជូរចត់ ដូច​ប្រវត្តិ​កម្ពុជា​ធ្លាប់​ឆ្លងកាត់​ទេ ។ 

​លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា អ្នកនយោបាយ​ខ្លះ មិន​យល់​ពី​ចិត្តសាស្ត្រ​របស់​ប្រជាពលរដ្ឋ ព្រោះ ប្រជាពលរដ្ឋ បើសិនជា​បបួល​ពួកគាត់​ទៅ​ធ្វើ​កម្មវិធី​សប្បាយ គឺ​ងាយស្រួល ក៏ប៉ុន្តែ បើ​បបួល​គាត់​ទៅ​កាប់​ចាក់ គឺ​ប្រាកដ​ណាស់ ពួកគាត់​មិន​ទៅ​ទេ ។​

​ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត ព្រៃវែង បាត់ដំបង និង​បន្ទាយមានជ័យ ឆ្នាំ​២០១៩ កាលពី​យប់ ថ្ងៃទី​៤ ខែ​ឧសភា ។ 

​សូម​ស្តាប់​ប្រសាសន៍​លោក ស ខេង ៖

ព័ត៌មានផ្សេងទៀត