ក្រសួង​មហាផ្ទៃ​កម្ពុជា​-​កូរ៉េ ឯកភាព​កំណត់​ទិសដៅ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​​៤

05-05-2019 11:12 am 1096
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងជំនួប​ទ្វេភាគី​រវាង លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា និង​លោក ជីន យុង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​សុវត្ថិភាព នៃ​សាធារណរដ្ឋ​កូរ៉េ ភាគី​ទាំងពីរ បាន​ឯកភាព​កំណត់​ទិសដៅ នៃ​សហប្រតិបត្តិការ​លើ​កិច្ចការ​សំខាន់ៗ​ចំនួន​៤ ។  ជំនួប​ពិភាក្សា​ការងារ​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស ខេង ចាប់ពី​ថ្ងៃ​ទី​៣០​មេសា ដល់​ថ្ងៃ​ទី​៣​ឧសភា នៅ​សាធារណរដ្ឋ​កូរ៉េ ...

​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​កិច្ច​ការសំខាន់ៗ​ទាំង​៤ ដែល​តំណាង​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បាន​កំណត់​នោះ រួមមាន ៖

១. បន្ត​យកចិត្តទុកដាក់​អនុវត្ត​នូវ​អនុស្សរណៈ​ដែល​ស្ថាប័ន​ទាំង​ពីរ បាន​ចុះហត្ថលេខា​ជាមួយគ្នា​កាលពីពេល​កន្លង​មក ទាំង​លើ​ការងារ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ការងារ​នគរបាល​ជាតិ ឱ្យ​ទទួលបាន​ជោគជ័យ ។​

២. បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​ការពង្រឹង​សមត្ថភាព​មន្ត្រី​រដ្ឋបាល​មូលដ្ឋាន ។​

៣. បន្ត​ផ្តល់​ការគាំទ្រ​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​ជួរ​កម្លាំង​នគរបាលជាតិ ពិសេស លើ​មុខ​ជំនាញ​បច្ចេកទេស​នគរបាល និង​បច្ចេកវិទ្យា ព្រមទាំង​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម បទល្មើស​បច្ចេកវិទ្យា និង​បទល្មើស​គ្រឿងញៀន ។​

៤. ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​រៀបចំ និង​គ្រប់គ្រង​ប្រព័ន្ធ​អត្តសញ្ញាណ​កម្ម និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ប្រជាជន សំដៅ​កសាង​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ជាតិ​រួម ប្រកបដោយ​ប្រសិទ្ធភាព ៕

ព័ត៌មានផ្សេងទៀត