ពស់​ភ្នែក​បី​​ត្រូវ​បាន​​ប្រទះឃើញ​​នៅ​លើ​ដងផ្លូវ​​នៃ​ទីក្រុង​មួយ​​ប្រទេស​​អូស្ដ្រាលី​

04-05-2019 3:17 pm 1072
រូបភាពសត្វពស់ភ្នែកបី

​មន្ដ្រី​អភិរក្ស​សត្វព្រៃ​របស់​អូស្ដ្រាលី បាន​ចែករំលែក​រូបថត​នៃ​សត្វ​ពស់​ភ្នែក​បី​ដ៏​កម្រ​បំផុត​មួយ​ក្បាល​នៅ​លើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេត បន្ទាប់ពី​ពួកគេ​បាន​ប្រទះឃើញ​សត្វ​ពស់​ភ្នែក​បី​នេះ នៅលើ​ផ្លូវ​ជិត​ទីក្រុង​Humpty Doo​ប្រទេស​អូស្ដ្រាលី​។ ពស់​នេះ​មានឈ្មោះ​ថា​កូន​ពស់ថ្លាន់​Monty Python មាន​ប្រវែង​៤០​សង់ទីម៉ែត្រ ប៉ុន្ដែ​ក្រោយ​គេ​ប្រទះឃើញ​កាលពី​ខែ​មីនា​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​វា​ក៏​ងាប់​។​

​បើ​តាម​ក្រុម​ជំនាញ​បាន​យក​សត្វ​ពស់​មក​ស្កេន​ជាមួយ​ប្រព័ន្ធ​X-ray​ឃើញថា ពស់​នេះ​ពិតជា​មាន​ភ្នែក​បី​មែន​គឺ​មាន​ភ្នែក​មួយទៀត​នៅលើ​ក្បាល​របស់​វា ហើយ​វា​មាន​ក្បាល​តែ​មួយ​ប៉ុណ្ណោះ​។ អ្នកជំនាញ​ម្នាក់​បាន​និយាយថា នេះ​ជា​លើកដំបូង​ហើយ​ដែល​លោក​បាន​ឃើញ​ពស់​ភ្នែក​បី កន្លងមក​លោក​ធ្លាប់​ឃើញ​តែ​ពស់​ក្បាល​ពីរ ហើយ​បច្ចុប្បន្ន​ពស់​ក្បាល​ពីរ​មាន​នៅក្នុង​មន្ទីរពិសោធន៍​របស់លោក​៕

ព័ត៌មានផ្សេងទៀត