កម្ពុជា​នឹង​ទទួល​​ជាង​$៣០​លាន​ពី​AFD​ ​អនុវត្ត​គម្រោង​បណ្តាញ​ចែកចាយ​អគ្គិសនី​

04-05-2019 11:32 am 534

​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ដែល​មាន​ទឹកប្រាក់​ចំនួន ២៩,១​លាន​អឺរ៉ូ ស្មើ​នឹង​ប្រមាណ​ជាង​៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​យកទៅ​អនុវត្ត​គម្រោង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន និង​ចែកចាយ​អគ្គិសនី ។​

​គម្រោង​នេះ មាន​ទិសដៅ​ក្នុង​ការពង្រីក និង​អភិវឌ្ឍ​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី​ឱ្យមាន​ការវិវត្ត​ទៅរក​ប្រព័ន្ធ​ឆ្លាត​វៃ ដែល​អាច​សម្រួល​យ៉ាងច្រើន ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ទាំងមូល ក៏​ដូចជា​បង្កើន​ប្រសិទ្ធភាព និង​និរន្តរភាព​ក្នុង​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ។​

​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​ការប្រាក់​ទាប​នេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​ចុះហត្ថលេខា​ជាមួយ​លោក Remi Riou នាយក​គ្រប់គ្រង​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍ (AFD) ក្នុង​ដំណើរ​ទស្សនកិច្ច ចាប់ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៣ ខែ​ឧសភា ៕

ព័ត៌មានផ្សេងទៀត