​ស្លាប់​៥​នាក់​​និង​របួស​ជាច្រើន​នាក់​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ថ្ងៃទី​៣​ឧសភា​​

04-05-2019 10:43 am 468

​មនុស្ស​ស្លាប់​៥​នាក់​, របួសស្រាល​៧​នាក់ និង​របួសធ្ងន់​១១​នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​១១​លើក នៅ​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​ចំនួន​១១​គ្រឿង​, រថយន្ត​តូច​៧​គ្រឿង និង​រថយន្ត​ធំ​៤​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ​, បត់​ឆ្វេង​ស្កាំ​, ស្រវឹង​, និង​កត្ដា​យាន​ជាដើម​។​

​សូមបញ្ជាក់ថា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​៤២​លើក​, បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៨​នាក់ របួសធ្ងន់​៤៣​នាក់ និង​របួសស្រាល​១៦​នាក់​៕

 ពាក្យគន្លឹះ  គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានផ្សេងទៀត