Google​​បង្កើត​​កម្មវិធី​ថ្មី​មួយ​​ដើម្បី​​សម្រួល​​ដល់​អ្នកប្រើប្រាស់​

03-05-2019 4:15 pm 385
ឡូហ្គោសម្គាល់ក្រុមហ៊ុន​Google

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​BBC កាលពី​ថ្ងៃទី​០២​ឧសភា​នេះ​បានឲ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក​Google បាន​បង្កើត​កម្មវិធី​ថ្មី​មួយ​(tool) ដើម្បី​ជួយ​សម្រួល​ដល់​ការប្រើប្រាស់​របស់​មនុស្ស​ទូទៅ​។ ជម្រើស​ថ្មី​នោះ​គឺ​ការ​លុប​ទិន្នន័យ​ដែល​បាន​ស្វែងរក​ពីមុន​(history)​ដោយ​ស្វ័យប្រវត្ដិ​។ ទិន្នន័យ​ដែល​បាន​ស្វែងរក​មិន​ថា​ក្នុង​YouTube Maps និង Search ជាដើម បច្ចុប្បន្ន​អ្នកប្រើប្រាស់​អាច​ចូលទៅ​លុប​បាន​ដោយ​ខ្លួនឯង ប៉ុន្ដែ​កម្មវិធី​ថ្មី​នឹងត្រូវ​លុប​ដោយ​ស្វ័យប្រវត្ដិ​តែម្ដង ក្នុង​រយៈពេល​៣​ឬ​១៨​ខែ​។ ការបង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ជួយ​ដល់​អ្នកប្រើប្រាស់​ក្នុង​ការគ្រប់គ្រង ក៏ដូចជា​ការការពារ​កុំឲ្យ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ កម្មវិធី​ថ្មី​នឹងដា​ក់ឲ្យដំណើរការ​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះហើយ​៕

ព័ត៌មានផ្សេងទៀត