ក្រុមហ៊ុនសាម​សុង ផ្លាស់ប្តូរ​ការ​វេច​ខ្ចប់ និង​ផ្នែក​ជាច្រើន​នៃ​គ្រប់​ផលិតផល​ដើម្បី​បរិស្ថាន​!

03-05-2019 10:21 am 526

យោងទៅតាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន សាម​សុង ពី​ផលប៉ះពាល់​នៃ​សំណល់​ប្លា​ស្ទិក​ទៅលើ​បរិស្ថានម​កយើងសង្កេតឃើញថា​ផ្នែក​ជាច្រើន​នៃ​ផលិតផល​ក៏ដូចជា​កា​រ​វេច​ខ្ចប់​ទាំងអស់​ត្រូវបាន​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក​។ ជាក់ស្តែង​ស្ទើរតែ​គ្រប់​ផ្នែក​នៃ​គ្រឿង​ក្នុង​ប្រអប់​របស់​កំពូល​ស្មា​ត​ហ្វូន Samsung Galaxy S10 ផ្ទាល់​គឺ​ប្រើ​វត្ថុធាតុដើម​ដែល​បានមកពី​ការកែច្នៃ​សំណល់​ប្លា​ស្ទិក​ដើម្បី​ជួយ​ដល់​បរិស្ថាន និង​ការពារ​ពី​ផលប៉ះពាល់​ទៅ​ដល់​សុខភាព​អ្នកប្រើប្រាស់​ទាំងអស់​ទូទាំង​ពិភពលោក​ផង​ដែរ​។​

​យ៉ាងណាមិញ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០១៩ នេះ​គ្រប់​ផលិតផល និង​ឧបករណ៍​បន្ទាប់បន្សំរ​បស់ សាម​សុង ទាំងអស់​ដូចជា​៖ ទូរស័ព្ទ​ស្មា​ត​ហ្វូន ឆ្នាំង​សាក ថេប​ប្លែត (Tablets) និង​ប្លា​ស្ទិក​ស្រោប​គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ទាំងអស់​នឹង​ត្រូវ​ជំនួស​ដោយ​ការប្រើប្រាស់​វត្ថុធាតុដើម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ផែនដី​ឡើយ​។​

​ជាមួយនឹង​ការប្តេជ្ញា​ក៏​ដូច​ជា​គោលការណ៍​ការ​ពារ​បរិស្ថាន​នេះ​ក្រុមហ៊ុន សាម​សុង គ្រោង​នឹង​ប្រើប្រាស់​ឡើងវិញ​នូវ​សំណល់​ប្លា​ស្ទិក​ចំនួន 500,000 តោន ត្រឹម​ឆ្នាំ 2030 និង​ធ្វើ​ការប្រមូល​ផលិតផល​ប្លា​ស្ទិក​ដែល​គេ​បោះចោល​ប្រមាណ​ជាង 7.5 លាន តោន ដើម្បី​យក​មក​ផលិត និង​ប្រើប្រាស់​ឡើងវិញ​។​

​ទាំងអស់នេះ​ហើយ​គឺជា​ចំណុច​ដ៏​ពិសេស​បំផុត​ដែល​ធ្វើឱ្យ​គ្រប់​ផលិតផល​របស់ សាម​សុង ទទួលបាន​ការកោតសរសើ​រ និង​ស្រឡាញ់​គាំទ្រ​ច្រើន​ជុំវិញ​ពិភពលោក​ដោយ​ក្រុមហ៊ុន​មិន​គ្រាន់តែ​ផ្តោតលើ​គុណភាព និង​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ប៉ុន​ណោះ​ទេ​តែ​ក្រុមហ៊ុន​ថែម​ទាំង​គិតគូរ​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ទាំងអស់​ក៏​ដូចជា​យកចិត្តទុកដាក់​បំផុត​ដល់​បរិស្ថាន​៕

 ពាក្យគន្លឹះ  samsung

ព័ត៌មានផ្សេងទៀត