​ស្លាប់​ជិត​១០​នាក់​​និង​របួស​ជាច្រើន​នាក់​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ថ្ងៃទី​២​ឧសភា​​

03-05-2019 10:05 am 348

​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​២០​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៩​នាក់​, របួសស្រាល​៦​នាក់ និង​របួសធ្ងន់​២០​នាក់ នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​២០​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​ចំនួន​២៤​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង និង​រថយន្ត​ធំ​៧​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន​៖ ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង​, បត់​ឆ្វេង​ស្កាំ​, ស្រវឹង​, និង​កត្ដា​យាន​ជាដើម​។​

​សូមបញ្ជាក់ថា រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​៣១​លើក​, បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៣​នាក់ របួសធ្ងន់​៣២​នាក់ និង​របួសស្រាល​៩​នាក់​៕

 ពាក្យគន្លឹះ  គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានផ្សេងទៀត