ស្ដ្រី​ជនជាតិ​វៀតណាម​​ជាប់ចោទ​​ពីបទ​សម្លាប់​​បងប្រុស​​លោ​ក​គីម ជុង​អ៊ុន​​ត្រូវ​ដោះលែង​

03-05-2019 8:52 am 458
ស្ដ្រី​ជនជាតិ​វៀតណាម​ដែល​រង​ការចោទប្រកាន់​Doan Thi Huong

​ស្ដ្រី​ជនជាតិ​វៀតណាម​ដែល​រង​ការចោទប្រកាន់​ពីបទ សម្លាប់​បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​ង​អ៊ុន ឈ្មោះ​គីម ជុង​ណា​មកាល​ពី​ឆ្នាំ​២០១៧ ត្រូវបាន​ដោះលែង​ហើយ​នេះ​បើតាម​ការបញ្ជាក់​ពី​មេធាវី​របស់​នាង​។ នាង​Doan Thi Huong​ត្រូវបាន​ដោះលែង បន្ទាប់ពី​ទទួលបាន​កិច្ចព្រមព្រៀង​ជាមួយ​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី និង​បន្ទាប់ពី​បាន​សារភាព​កំហុស​ពីបទ​ចោទថា​បង្ក​របួស​ស្នា​មតិ​ច​តួច​។ 

​ប៉ុន្មាន​សប្ដាហ៍​មុន​ស្ដ្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ដែល​ពាក់ព័ន្ធ​ករណីនេះ ក៏​ត្រូវបាន​ដោះលែង​ដូចគ្នា​ក្រោយ​បទចោទប្រកាន់​ត្រូវបាន​ដកចេញ​។ ស្ដ្រី​ទាំង​ពីរនាក់​តែងតែ​បដិសេធ​ជានិច្ច​ចំពោះ​ការចោទប្រកាន់​លើ​ពួកគេ និង​អះអាងថា​ពួកគេ​គ្រាន់​ជា​កូនអុក​របស់​ក្រុម​ចារកម្ម​កូរ៉េខាងជើង​ប៉ុណ្ណោះ ក្នុងករណី​សម្លាប់​លោក​គីម ជុង​ណា​ម​។ សម្រាប់​កូរ៉េខាងត្បូង​បាន​ចោទប្រកាន់​កូរ៉េខាងជើង​ថា ជា​អ្នករៀបចំ​ផែនការ​ធ្វើឃាត​លោក​គីម ជុង​ណា​ម​៕

ព័ត៌មានផ្សេងទៀត