តុលាការ​ដាក់ទោស​លោក​សមរង្ស៊ី​៨​ឆ្នាំ ពិន័យ​២០​លាន​រៀល​ពី​បទ​ញុះញង់​កងទ័ព​

02-05-2019 8:39 pm 2002
  ស្តាប់
ស្តាប់ជាសំឡេង

​តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពន្ធនាគារ​៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២០​លាន​រៀល កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ក្រោយ​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក សម រង្ស៊ី ចំនួន​២​ករណី កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ...

​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​សរុប​កំណត់​រយៈពេល​៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២០​លាន​រៀល​ចូល​ជា​ថវិកា​ជាតិ នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ។​

​ការប្រកាស​សាលក្រម​នេះ ធ្វើឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ចំនួន​២ កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ។​

​សំណុំរឿង​ទី​១​គឺ​. ជំនុំជម្រះ​លើ​បទ​ចោទ​ញុះញង់​ឱ្យ​កងទ័ព កុំ​ស្តាប់​បញ្ជា​រាជរដ្ឋាភិបាល​ស្របច្បាប់ តាម​មាត្រា​៤៧១ និង​៤៧២ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ទី​២. ប្រមាថ​លើ​អង្គ​ព្រះមហាក្សត្រ តាម​មាត្រា​៤៣៧​ស្ទួន​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦-៨ និង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទីកន្លែង​ផ្សេងៗ ។​

​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​កោះហៅ​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ពីបទ «​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ និង​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​» កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ ក្រោយ​ទទួលដំណឹង​កោះហៅ​នោះ លោក​បែរជា​សម្តែង​ការ​មិន​ខ្លាចរអារ និង​បាន​សរសេរ​តប​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​ខ្លួនបែ​បផ្គើន​ទៅវិ​ញ​ថា នឹង​នៅតែ​បន្ត​ការអំពាវនាវ​កាន់តែខ្លាំង និង​ញឹកញាប់ ៕

ព័ត៌មានផ្សេងទៀត