នាយករដ្ឋមន្ដ្រី​​ជប៉ុន​​ប្រកាស​ចង់​ជួប​​លោក​គីម ជុង​អ៊ុន​​ដោយ​គ្មាន​លក្ខខណ្ឌ​

02-05-2019 2:33 pm 677
​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ

​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ បានប្រកាស​នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ដោយ​គ្មាន​លក្ខខណ្ឌ​ឡើយ ដើម្បី​ស្ដារ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​។ លោក​អាបេ​ថ្មីៗ​នេះ​បាន​បន្ថយ​ពាក្យសម្ដី​រិះគន់​កូរ៉េខាងជើង ហើយ​បាន​អំពាវនាវ​ចង់​ជួប​ជាមួយ​លោក​គីម ដើម្បី​ដោះស្រាយ​ជម្លោះ​ជុំវិញ​ការចាប់​ពង្រត់​ជនជាតិ​ជប៉ុន ធ្វើឡើង​ដោយ​ភ្នាក់ងារ​របស់​កូរ៉េខាងជើង​។ 

​ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក​អាបេ​និយាយថា លោក​ចង់​ជួប​លោក​គីម ជុង​អ៊ុន​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ពិភាក្សា​ជាមួយ​លោក​ដោយ​ស្មោះត្រង់​និង​បើកទូលាយ​។ វា​ពិតជា​សំខាន់​សម្រាប់​ប្រទេស​ទាំងពីរ​ក្នុង​ការចាត់វិធានការ​ដោះស្រាយ​បញ្ហា​។ លោក​មិនអាច​បំបែក​ភាពមិន​ទុកចិត្ដ​គ្នា​រវាងជ​ប៉ុននិង​កូរ៉េខាងជើង​បានទេ ប្រសិនបើ​លោក​មិនបាន​ជួប​ជាមួយ​លោក​គីម​ដោយផ្ទាល់​។ លោក​សង្ឃឹមថា​លោក​គីម​ជា​មេដឹកនាំ​ដែល​អាច​សម្រេចចិត្ដដោយ​ឆ្លាត​វៃ មាន​ភាពបត់បែន​លើ​អ្វីដែល​ល្អ​បំផុត​សម្រាប់​ប្រទេស​របស់លោក​។ 

​សូមបញ្ជាក់ថា សម្រាប់​កូរ៉េខាងជើង​នៅ​មិនទាន់​ឆ្លើយតប​នឹង​ជប៉ុន​ជា​សាធារណៈ ថា​លោក​គីម ជុង​អ៊ុន​យល់ព្រម​ជួប​លោក​អាបេ​ឬ​យ៉ាងណាទេ​៕

ព័ត៌មានផ្សេងទៀត