លោក​​អាត់ ធន់​៖​«​នៅ​​កម្ពុជា​​អត្ថប្រយោជន៍​​កម្មករវិវត្ត​​ល្អ តែ​​សិទ្ធិ​តវ៉ា​​ធ្លាក់​ចុះ​»​

01-05-2019 1:43 pm 845
  ស្តាប់
លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​។
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​១ ខែឧសភា​នេះ ជា​ខួប​១៣៣ ឆ្នាំ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​។​ក្នុង​នាទី​ហេតុការណ៍​សំខាន់​របស់​វិទ្យុ​វា​យោ យើង​មាន​បទសម្ភាសន៍​ជាមួយ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​។ ក្នុង​បទសម្ភាសន៍​លោក អាត់ ធន់ បាន​ថ្លែងថា នៅ​កម្ពុជា​បច្ចុប្បន្ន​ពាក់ព័ន្ធ​អត្ថប្រយោជន៍​កម្មករ និង ស្ត្រី​មាន​ផ្ទៃពោះ គឺមាន​ការវិវត្ត​ល្អ ប៉ុន្តែ​សិទ្ធិសេរីភាព បាតុកម្ម កូដកម្ម ឬ​ការតវ៉ា​របស់​សហ​ជិព ហាក់ដូច​ធ្លាក់ចុះ​។​ដូច្នេះ​លោក​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ផ្តល់​សិទ្ធិ​ឱ្យ​គ្រប់គ្រាន់​ដល់​សហ​ជិព និង កម្មករ ព្រោះថា «​កម្លាំង​កម្មករ​ជា​ចលករ​សំខាន់​សម្រាប់​សេដ្ឋកិច្ចជាតិ​»​។​សូម​ស្តាប់​បទសម្ភាសន៍​រវាង គួន សំបូរ ជាមួយ លោក អាត់ ធន់​៖

 ពាក្យគន្លឹះ  ទិវាពលកម្មអន្តរជាតិ

ព័ត៌មានផ្សេងទៀត