អ្នក​នាំពាក្យ​​៖​​លោក​ស្រី រ៉ូ​ណា ស្មី​ត​​សរសើ​​កម្ពុជា​​អនុវត្ត​​កាតព្វ​កិច្ច​​អន្តរ​ជាតិ​​បាន​ល្អ​​

30-04-2019 2:42 pm 852
  ស្តាប់
ជំនួបលោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជានៅថ្ងៃទី ៣០ មេសា ឆ្នាំ២០១៩។
ស្តាប់ជាសំឡេង

​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៣០ មេសា​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។​ក្នុងជំនួប លើក​ទី​៧​នេះ ភាគី​ទាំង​ពីរបាន​ជជែក​គ្នា​ជុំវិញ​ប្រធានបទ​មួយចំនួន ដូចជា​ការអនុវត្ត​អានុសាសន៍​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្សនៅ​ប្រទេស​កម្ពុជា ការឆ្លើយតប​ទៅនឹង​របាយការណ៍​ត្រួតពិនិត្យ​របស់​អង្គការសហប្រជាជាតិ និង មាន​ការលើកឡើង​ច្រើន​ពី​បញ្ហា​ចង្អៀត​ណែន​នៃ​អ្នកទោស​នៅក្នុង​ពន្ធនាគារ​។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងប្រាប់​វិទ្យុ​វាយោ​ថា ជំនួប លើក​ទី​៧​នេះ ធ្វើឡើង​ក្រោម​បរិយាកាស​ល្អប្រសើ​ជាង​លើក​មុន ហើយ​លោកស្រី រ៉ូ​ណា ស្មី​ត បាន​សរសើ​ពី​កម្ពុជា​ថា បាន​អនុវត្ត​កាតព្វកិច្ច​ជា​អន្តរជាតិ​បានល្អ និង ទាន់ពេលវេលា ហើយ​ក្នុងជំនួប​នៅថ្ងៃនេះ ភាគី​ទាំងពីរ​មិនបាន​ជជែក​រឿង​នយោបាយ ឬ​ការឃុំខ្លួន​លោក​កឹម សុខា​នោះឡើយ​។ សូម​ស្តាប់​ប្រសាសន៍​លោក ជិន ម៉ា​លីន រៀបចំ​ដោយ គួន សំបូរ​ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត