ឥណ្ឌូនេស៊ី​​គ្រោង​ផ្លាស់ប្ដូរ​​រដ្ឋធានី​​ចេញពី​ទីក្រុង​​ហ្សា​កាតា​

30-04-2019 2:39 pm 572
ទិដ្ឋភាព​នៃរដ្ឋធានីហ្សាកាតា​របស់ឥណ្ឌូនេស៊ី

​ឥណ្ឌូនេស៊ី​គ្រោង​នឹង​ផ្លាស់ប្ដូរ​រដ្ឋធានី​ចេញពី​ទីក្រុង​ហ្សា​កាតា​ហើយ នេះ​បើតាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រីក្រសួង​ផែនកា​រ​។ លោក​បាន​បញ្ជាក់ថា​លោក​ប្រធានាធិបតីចូកូ វី​ដូ​ដូ​បានជ្រើសរើស​ក្នុង​ការផ្លាស់ប្ដូរ​ទីតាំង​រដ្ឋធានី​ជា​រឿង​សំខាន់បំផុត តែ​មិនទាន់​ដឹងថា​ជ្រើស​យក​ទីតាំង​ថ្មី​នៅ​កន្លែង​ណាមួយ​ទេ​។ ប៉ុន្ដែ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានបង្ហាញ​ពី​ទីតាំង​សមស្រប​មួយ​គឺ​ប៉ា​ឡាំង​កា​រ៉ា​យ៉ា​(Palangkaraya) ស្ថិតនៅលើ​កោះ​ប័រនេ​អូ​(Borneo)​។ ផែនការ​ផ្លាស់ប្ដូរ​រដ្ឋ​ធានី​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី​វី​ដូ​ដូ ប្រកាស​ពី​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​កាលពីដើម​ខែមេសា​។  

​ទាក់ទង​នឹង​មូលហេតុ​នៃ​ការផ្លាស់ប្ដូរ ដោយសារតែ​រដ្ឋធានី​ហ្សា​កាតា​មាន​ចំនួន​ប្រជាជន​កើនឡើង​ច្រើន​ឆាប់រហ័ស​ពេក ដែល​បច្ចុប្បន្ន​មាន​ជាង​១០​លាន​នាក់​ហើយ​។ ម្យ៉ាងវិញទៀត​នៅក្នុង​រដ្ឋធានី​ចា​កាតា មាន​ការកកស្ទះ​ចរាចរណ៍​ខ្លាំង រហូត​ពេលខ្លះ​មន្ដ្រី​រដ្ឋាភិបាល​ត្រូវមាន​ការសម្រួល​ចរាចរណ៍​បន្ទាន់ដោយ​ប៉ូលិស ទើប​អាច​ទៅ​ចូលរួម​កិច្ចប្រជុំ​ទាន់ពេល​។ ក្រៅពីនេះ​ក៏​នៅមាន​មូលហេតុ​ផ្សេងៗ​ទៀត​ផងដែរ​៕

ព័ត៌មានផ្សេងទៀត