អាជ្ញាធរ​ក្រុងព្រះសីហនុ​គ្រោងបំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​២៣១​គោលដៅ​

30-04-2019 10:30 am 421

​លោក​ឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ស្តីទី ត្រូវបាន​ស្រង់​សម្តី​ដោយ​ទំព័រ​ហ្វេ​សប៊ុក​រដ្ឋបាល​ខេត្តព្រះសីហនុ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មេសា​ថា ដងផ្លូវ​សំខាន់ៗ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​នឹង​ត្រូវ​បំពាក់​កាមេរ៉ា​ចំនួន​២៣១​គោលដៅ​នោះ រួមមាន ក្រុងព្រះសីហនុ​ចំនួន​១៥០, ស្រុក​ព្រៃនប់​ចំនួន​៤៨, ស្រុក​កំពង់​សិលា​១៣ និង​ស្រុក​ស្ទឹងហាវ​ចំនួន​២០​គោលដៅ ។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​លើកឡើង​ថា ការបំពាក់​កាមេរ៉ា​ទាំងនេះ នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នកវិនិយោគ ខណៈ​ដែល​ខេត្ត​ព្រះសីហនុ កំពុង​អភិវឌ្ឍ​យ៉ាង​លឿន​នាពេល​បច្ចុប្បន្ន ។​

​លោក​បន្ថែមថា ទៅ​ថ្ងៃ​ខាងមុខ អាជ្ញាធរ​នឹង​បំពាក់​បន្ថែមទៀត នៅ​តាម​កន្លែង​ដែល​យល់​ថា​ត្រូវដាក់ ដើម្បី​ជួយ​ពង្រឹង​បន្ថែមទៀត​ផ្នែក​ការងារ​សន្តិសុខ ៕

ព័ត៌មានផ្សេងទៀត