មេដឹកនាំ​​ក្រុម​រដ្ឋ​អ៊ីស្លាម​​បង្ហាញខ្លួន​​ក្នុង​វីដេអូ​​លើកដំបូង​​ក្រោយ​បាត់​​មុខ​៥​ឆ្នាំ​

30-04-2019 10:09 am 709
រូបភាពមេដឹកនាំក្រុមរដ្ឋអ៊ីស្លាម​លោក​Abu Bakr al-Baghdadi

​លោក​Abu Bakr al-Baghdadi ស្គាល់​ថា​ជា​អ្នកគ្រប់គ្រង​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​បង្ហាញមុខ​លើកដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ នៅក្នុង​វីដេអូ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៩​មេសា ដោយ​ទទួលស្គាល់​បរាជ័យ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ទីក្រុង​Baghouz​ប្រទេស​ស៊ី​រី ខណៈ​គំរាម​នឹង​សងសឹក​វិញ​។ បុរស​ដែល​ពិភពលោក​កំពុង​តាម​ចាប់ខ្លួន បាន​បង្ហាញមុខ​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៤ នៅពេល​ប្រកាស​ពី​កំណើត​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី ប៉ុន្ដែ​ក្រោយពី​នោះ​លោក​ក៏​បាត់​ដំណឹង​ហាក់​រស់នៅ​ក្រៅ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​នៅក្នុង​វីដេអូ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​Al-Furqan​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​កាលពី​ថ្ងៃទី​២៩​មេសា មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​រូបនេះ​បាន​និយាយ​ពី​ការប្រយុទ្ធ​រយៈពេល​ជាច្រើន​ខែ រហូតដល់​ការប្រយុទ្ធ​ចុងក្រោយ​បញ្ចប់​ក្នុង​មូលដ្ឋាន​នៅ​ទីក្រុង​Baghouz​កាលពី​ខែមីនា​។ លោក​បន្ថែមថា សម្រាប់​ការប្រយុទ្ធ​នៅ​Baghouz​គឺ​ចប់​ហើយ​។ លោក​អង្គុយ​និយាយ​ទៅកាន់​បុរស​បីនាក់​ដែល​អង្គុយ​ជិត​។ លោក​បាន​សំដៅ​ទៅលើ​ភាពបរាជ័យ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ក្នុងនោះ​មាន​បរាជ័យ​នៅក្នុង​ទីក្រុង​មូ​ស៊ួល​ប្រទេស​អ៊ីរ៉ាក់ និង​ទីក្រុង​សឺត​នៅក្នុង​ទីក្រុង​ប្រទេស​លី​ប៊ី ប៉ុន្ដែ​លោក​អះអាងថា​ក្រុម​សកម្មប្រយុទ្ធ​មិនបាន​ចុះចាញ់​នោះទេ​។ លោក​សង្កត់ធ្ងន់ថា ព្រះ​បង្កើត​ពួកលោ​កឲ្យធ្វើជា​ក្រុមជី​ហាដ មិនមែន​បញ្ជា​ថា​ត្រូវតែ​ឈ្នះ​នោះទេ​៕

ព័ត៌មានផ្សេងទៀត