សមត្ថកិច្ច​ឃាត់ខ្លួន​ពលករ​ខ្មែរ​១១៤​នាក់​បម្រុង​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ​

30-04-2019 10:01 am 591

​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ឈរជើង​ក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ បានសម្រេច​ឃាត់ខ្លួន​ពលករ​ខ្មែរ​សរុប​ចំនួន​១១៤​នាក់ ក្នុងនោះ​ស្រី​៤៨​នាក់ កុមារ​៩​នាក់ មកពី​១១​ខេត្ត បម្រុង​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ តាម​ច្រក​របៀប​ក្នុង​ភូមិ​ក្បាលស្ពាន ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នៅ​យប់​ថ្ងៃទី​២៨ ខែ​មេសា ។  

​កម្លាំង​នគរបាល​ការពារ​ព្រំដែន​បាន​ពិនិត្យឃើញ​ថា ពលករ​ខ្មែរ​ទាំងនោះ គ្មាន​លិខិត​ឯកសារ​ស្របច្បាប់​ចូលទៅ​ក្នុង​ប្រទេស​ថៃ ដោយ​បម្រុង​ឆ្លងដែន​តាមរយៈ​ការចាត់ចែង​របស់​មេខ្យល់ ។ 

​ពលករ​ខ្មែរ​ទាំងនោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អប់រំ​ឱ្យ​ពួក​គាត់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ និង​បាន​ណែនាំ​ឱ្យ​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់ ព្រោះថា ការចូល​ទៅ​ធ្វើការ​ស្របច្បាប់ ក៏​មាន​ការការពារ​តាម​ផ្លូវ​ច្បាប់​ពី​រដ្ឋាភិបាល​ថៃ​ដែរ ។ នេះ​បើ​តាម​គេហទំព័រ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចុះ​ផ្សាយ​ថ្ងៃ​ទី​២៩ ខែ​មេសា ៕

 ពាក្យគន្លឹះ  ពលករខ្មែរប្រទេសថៃ

ព័ត៌មានផ្សេងទៀត