អ្នកនាំពាក្យ​រដ្ឋាភិបាល​នឹង​រៀបចំ​សន្និសីទ​ស្តីពី​«​បញ្ហា​ម្ហូបអាហារ និង​គីមី​»

29-04-2019 7:50 pm 475

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​បញ្ហា​ម្ហូបអាហារ និង​គីមី​» នៅវេលា​ម៉ោង​៣៖០០​រសៀល ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។​

​វាគ្មិន​ដែល​អញ្ជើញ​ចូលរួម មាន​៣​រូប​គឺ​៖ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, តំណាង​ក្រសួង​សុខាភិបាល និង​តំណាង​ក្រសួង​ពាណិជ្ជកម្ម​។

​បើ​តាម​សេចក្តីជូនដំណឹង បានបញ្ជាក់​ថា សន្និសីទ​នេះ មាន​ទិសដៅ និង​គោលបំណង​ឆ្លើយ​ពន្យល់​តប​នឹង​កង្វល់​យ៉ាង​ខ្លាំង​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់ លើ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​សាធារណៈ ជាមួយនឹង​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល រួម​មាន​ចំណុច​សំខាន់ៗ​ដូចតទៅ ៖

១៖ ស្ថានភាព​ជាក់ស្ដែង​នៃ​ម្ហូបអាហារ​នៅក្នុង​ទីផ្សារ​កម្ពុជា

២៖ ស្ថានភាព​ទូទៅ នៃ​ការគ្រប់គ្រង​ចំណីអាហារ​សាធារណៈ ជាមួយនឹង​សារធាតុ​គីមី​

៣៖ បញ្ហា​ប្រឈម លើ​ការ​នាំចូល​ដោយ​លួចលាក់​តាម​ច្រករបៀង​

៤៖ វិធានការ​លើ​អ្នក​មិន​សហការ ឬ​ប្រព្រឹត្ត​បទល្មើស ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចំណីអាហារ (​ការពិន័យ និង​ដាក់​ទោសទណ្ឌ​)៕

ព័ត៌មានផ្សេងទៀត