រមៀត​និង​ប្រេង​ដូងថែបំប៉ន​ស្បែក​ឲ្យ​ភ្លឺរលោង​

29-04-2019 5:55 pm 476

​ដើម្បី​ទទួលបាន​ស្បែក​មុខ​ស្រស់ថ្លា​និង​ភ្លឺ​លោង តាមបែប​ធម្មជាតិ​នារីៗ អាច​អនុវត្តតាម​រូបមន្ត​ខាងក្រោម​។ 

​យក​ប្រេងដូង​៣​ស្លាបព្រា ម្ស៉ៅ​រមៀត និង​ទឹក​ក្រូចឆ្មារ ក្នុង​បរិមាណ​ប្រហាក់ប្រហែលគ្នា ចំនួន​មួយ​ចុង​ស្លាបព្រា លាយ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា ច្របល់​ឲ្យ​សព្វ​។ បន្ទាប់មក​លាងមុខ​ឲ្យ​ស្អាត ហើយ​យក​ល្បាយ​នេះ លាប​លើ​ផ្ទៃមុខ រក្សាទុក​វា​១៥​ទៅ​២០​នាទី​ចាំ​លាងជម្រះ​ចេញ​។ 

គ្រឿងផ្សំ​ប៉ុន្មាន​មុខ​នេះ មាន​មុខងារ​ទទួលខុស​ត្រូវ នៅក្នុង​ការថែបំប៉ន​ផ្ទៃមុខ​ឲ្យ​ស្រស់ស្អាត​។ អ្នក​អាច​អនុវត្តតាម​រូបមន្ត​នេះ ២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​។ ធ្វើ​វា​ជា​ទៀត​ទាត់ អ្នកនឹង​ឃើញ​លទ្ធផល តាមរយៈ​ការថែរក្សា​សម្រស់ តាមបែប​ធម្មជាតិ​មួយ​នេះ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត