ប៉ូលិស​ស្រីលង្កាព្រមាន​ពី​ការវាយប្រហារ​ថ្មី​ទៀត

29-04-2019 3:16 pm 368

​ប៉ូលិស​ស្រីលង្កា​បាន​ព្រមាន​ថា ក្រុម​សកម្មប្រយុទ្ធ​ដែល​បាន​បើក​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត កាលពី​សប្តាហ៍​មុន គឺ​គ្រោង​រៀបចំ​ការវាយប្រហារ​ជាថ្មីទៀត​នៅក្នុងពេល​ឆាប់ៗ​។ ប៉ូលិស​និយាយថា ក្រុម​សកម្មប្រយុទ្ធ​បានកំណត់​ទីតាំង ៥​កន្លែង​សម្រាប់​ការវាយប្រហារ ដែល​គ្រោង​​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ឬក៏​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ ប៉ូលិស​អះអាងថា នៅក្នុង​ទម្រង់​នៃ​ការវាយប្រហារ ដែល​បានប្រកាសឲ្យ​ប្រុង​ជើង​ការ​ជា​មុននេះ ក្រុម​សកម្មប្រយុទ្ធ​អាច​បន្លំ​ខ្លួន ដោយ​ស្លៀក​សំលៀកបំពាក់​យោធា និង​ប្រើប្រាស់​រថយន្ត​ដឹកទំនិញ ដើម្បី​វាយប្រហារ​។ 

​ចាប់តាំងពី​មាន​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត សម្លាប់​មនុស្ស​ជាង​២៥០​នាក់ កាលពី​ថ្ងៃទី​២១​មេសា​មក ស្រីលង្កា​បាន​រឹតបន្តឹង​សន្តិសុខ​ក្នុង​កម្រិត​ខ្ពស់ ដើម្បី​បញ្ចៀស និង​បង្ក្រាប​ទាន់ពេលវេលា នូវ​ផែនការ​វាយប្រហារ​ថ្មីៗ​ទៀត​៕

ព័ត៌មានផ្សេងទៀត