មនុស្ស​១៧​នាក់​ស្លាប់នៅក្នុង​គ្រោះទឹកជំនន់​នៅ​ឥណ្ឌូនេស៊ី​

29-04-2019 9:02 am 646
ទិដ្ឋភាពទឹកជំនន់នៅក្នុងខេត្តBengkuluនៃកោះ​Sumatra​ប្រទេសឥណ្ឌូនេស៊ីថតកាលពីថ្ងៃទី២៧មេសាឆ្នាំ២០១៩

​មនុស្ស​យ៉ាងហោចណាស់​១៧​នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​៩​នាក់​បាត់​ខ្លួន បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ជា​ទឹកជំនន់​លិចលង់ និង​បាក់​ដី​នៅ​តំបន់​មួយចំនួន ស្ថិតនៅ​កោះ​Sumatra​ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើតាម​អាជ្ញាធរ និយាយ​នៅ​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៩​។ មន្ត្រី​បាន​និយាយថា មាន​មនុស្ស​ប្រហែល​១២ ០០០​នាក់​ផ្សេងទៀត បាន​បង្ខំចិត្ត​ភៀសខ្លួន​ចេញពី​ផ្ទះសម្បែង ដើម្បី​គេច​ទៅរក​កន្លែង​មាន​សុ​វត្ថ​ភាព​។ ភ្លាមៗ​គេ​មិនទាន់​អាច​កំណត់​ឲ្យបាន​ជាក់លាក់ ពី​ទំហំ​នៃ​ការខូចខាត បង្កឡើង​ដោយ​គ្រោះមហន្តរាយធម្មជាតិ​នេះ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា មាន​អាគារ​ខ្ទង់រយ​ខ្នង ស្ពាន​និង​ផ្លូវ​ជាច្រើន​ខ្សែ ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។​

​គួរ​កត់សំគាល់ថា ការ​រអិល​បាក់​ដី​និង​ទឹកជំនន់ នៅ​ប្រទេស​ឥណ្ឌូនេស៊ី តែង​កើតឡើង​ជា​ញឹកញាប់ ជាពិសេស​ក្នុង​រដូវ​ខ្យល់​មូសុង ចន្លោះ​ពី​ខែតុលា និង​ខែមេសា​៕

ព័ត៌មានផ្សេងទៀត