បញ្ហា​ស្បែក​ខ្លះបណ្តាលមកពី​រាងកាយផ្ទុក​ជាតិពុល​ច្រើនពេក

28-04-2019 6:27 pm 1281

​ប្រព័ន្ធ​ភាពស៊ាំ​, តម្រង​នោម និង​ថ្លើម​របស់​អ្នក ធ្វើការ​ក្នុងពេល​ដំណាលគ្នា ដើម្បី​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​ភ្លាមៗ នៅពេល​ដឹងថា មាន​ជាតិពុល​ចូលមក​។ ប៉ុន្តែ​នៅពេលដែល​រាងកាយ ផ្ទុក​ជាតិពុល​ច្រើនពេក វា​ក៏​មិនអាច​ទប់ទល់​ឈ្នះ​ដែរ​។ ឧទាហរណ៍ នៅពេល​រាងកាយ​ផ្ទុក​ជាតិពុល​ច្រើនពេក ថ្លើម​មិនអាច​ទប់ទល់​ជាប់ ហើយ​សរីរាង្គ​ផ្សេងទៀត បាន​ព្យាយាម​រុញ​ជាតិពុល​ទាំងនោះ​ចេញ​តាមរយៈ​ស្បែក​។ នៅពេលដែល​ស្បែក ខំប្រឹង​កម្ចាត់​ជាតិពុល វា​ធ្វើឲ្យ​មានប្រតិកម្ម​ស្បែក ដ៏​អាក្រក់​កើតឡើង​។ នៅក្នុង​ដំណើរការ​នេះ នឹង​ធ្វើឲ្យ​ស្បែកកើត​មុន កន្ទួល និង​ក្រហម​ជាដើម​។​

​ប្រសិនបើ​អ្នក​ជឿជាក់ថា ខ្លួន​របស់​អ្នកមាន​ផ្ទុក​ជាតិពុល​ខ្ពស់ ហើយ​អ្នក​ធ្លាប់មាន​បញ្ហា​ខាងលើនេះ ដូច្នេះ​ដល់ពេល​ហើយ ដែល​អ្នក​ត្រូវ​ផ្លាស់ប្តូរ​របប​អាហារ និង​របៀប​នៃ​ការរស់នៅ​​។ អ្នក​ត្រូវ​ទទួលទាន​អាហារ​ធម្មជាតិ​គ្មាន​ជាតិគីមី ដោយ​ត្រូវ​ទទួលទាន​បន្លែ​និង​ផ្លែឈើ ដែល​សម្បូរ​ទៅដោយ​សារធាតុ antioxidants វា​ពិតជា​អាច​ជួយសង្គ្រោះ​រាងកាយ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ទូទៅ​របស់​អ្នក​។ បន្ថែម​លើ​នេះ អ្នក​ត្រូវ​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់ និង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​អម​ជាមួយ​ផង ដើម្បី​បញ្ចុះ​ជាតិពុល​ចេញពី​រាងកាយ​៕


 ពាក្យគន្លឹះ  សុខភាពសម្រស់

ព័ត៌មានផ្សេងទៀត