អតីតមន្រ្ដីCNRP យល់ថា គម្រោងកំណែទម្រង់ លើវិស័យការពារជាតិ គឺជារឿងល្អ

28-04-2019 2:29 pm 1438

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហ៊ុន សែន គ្រោង​បន្ថយ​ចំនួន​នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤ ក្នុង​ជួរ​កងទ័ព ឱ្យ​នៅត្រឹម​ត្រឹម​២ នាក់ ប៉ុណ្ណោះ ដោយ​ម្នាក់​គឺជា​រដ្ឋមន្ត្រី​ការពារជាតិ និង​ម្នាក់ទៀត​ជា​អគ្គមេបញ្ជាការ​កងទ័ព​។ 

​លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ យល់ថា នេះ​ជា​រឿង​ល្អ​មួយ ខណៈដែល​កម្ពុជា​ដ៏​តូច តែមាន​មាន​នាយ​ឧត្តមសេនីយ៍ ឧត្តមសេនីយ៍ ច្រើន​រាប់មិនអស់ ដូច​សព្វថ្ងៃនេះ​។ នៅពេល​សួរថា តើ​នេះ អាចជា​យុទ្ធសាស្ត្រ​របស់លោក​ហ៊ុន សែន ដើម្បី​រៀបចំ​ផ្តល់​អំណាច​យោធា​ទៅ​កូនប្រុស​គាត់​គឺ​លោក​ហ៊ុន ម៉ា​ណែ​ត ឬ​យ៉ាងណា​? លោក​អ៊ូ ច័ន្ទ​រ័ត្ន ថា បើ​នេះ​ពិតជា​យុទ្ធសាស្ត្រ​សម្រាប់តែ​ផ្តល់​អំណាច​យោធា​ទៅ​កូនប្រុស​របស់គាត់​មែន​នោះ គឺ​ប្រាកដជា​មិនអាច​ធ្វើឲ្យ​វិស័យ​យោធា​របស់​កម្ពុជា បាន​ប្រសើរ​ទេ ផ្ទុយទៅវិញ វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សតិអារម្មណ៍ មន្ត្រី​យោធា​ចាស់ៗ ដែល​តស៊ូ​យូរ​មកហើយ មិន​ខាន .....

ជា​បន្ត សូម​ស្តាប់​ការយល់ឃើញ​របស់លោក​អ៊ូ ច័ន្ទ​រ័ត្ន តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត