កម្ពុជា​-​ចិន​ចុះ​MOU​លើ​កិច្ចសហប្រតិបត្តិកា​រទេស​ចរណ៍​ឆ្នាំ​២០១៩-២០២១

27-04-2019 2:30 pm 571
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​មេសា ក្នុង​ដំណើរ​ចូលរួម វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា​-​ចិន បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​កិច្ចសហប្រតិបត្តិកា​រទេស​ច​រណ៍ ឆ្នាំ​២០១៩-២០២១ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Liu Liange ប្រធាន​ធនាគារ​ចិន...

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា និង​លោក Lin Jingzhen អនុប្រធាន​ប្រតិបត្តិ​របស់​ធនាគារ​ចិន ។ 

​អនុស្សរណៈ​នេះ គឺ​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​នៃ​ការជំរុញ​កិច្ចសហប្រតិបត្តិការ និង​អបអរ​ឆ្នាំ​វប្បធម៌​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩ ដែល​អត្ថន័យ​ផ្តោត​សំខាន់​ទៅលើ​ការងារ​៥​ចំណុច ក្នុងនោះ​រួមមាន ៖

១. ការបង្កើត​ផលិតផល ទីផ្សារ និង​ផ្សព្វផ្សាយ ។​

២. ជួយ​សម្រួល​ការបង្កើត​ការបង់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​តាម​ប្រព័ន្ធ​ឌីជីថល ដូចជា Union Pay, WeChat Pay, AliPay ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​ប្រតិបត្តិ​ករ​ទេសចរណ៍ ដូចជា សណ្ឋាគារ​, ភោជនីយដ្ឋាន​, ទី​ភ្នាក់ងារទេសចរណ៍ និង​នៅតាម​គោលដៅ​ទេសចរណ៍​ផ្សេងៗ ដើម្បី​ឱ្យស្រប​តាម​តម្រូវការ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន ។​

៣. ជំរុញ​ការតភ្ជាប់​ផ្លូវអាកាស​ទៅ​គោលដៅ​ទេសចរណ៍​សំខាន់ៗ ។​

៤. ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រី​សាធារណៈ ។​

៥. ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​មាន​ការប្រើប្រាស់​រូបិយប័ណ្ណ​យ័ន ក្នុង​វិស័យ​ទេសចរណ៍ និង​សកម្មភាព​ផ្សេងៗ​ទៀត ដើម្បី​គាំទ្រ និង​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត