ផ្ទុះ​ការបាញ់​គ្នា​រវាង​កងទ័ព​និង​ជនសង្ស័យ​ភេរ​វករ ស្លាប់​មនុស្ស​១៥​នាក់​នៅ​ស្រីលង្កា​

27-04-2019 1:07 pm 674

៦​ថ្ងៃក្រោយ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅ​ស្រីលង្កា នៅ​ថ្ងៃ​សុក្រ​មាន​ការផ្ទុះ​ការបាញ់ប្រហារ​គ្នា រវាង​កងទ័ព​និង​ជនសង្ស័យ​ជា​ក្រុម​អ៊ីស្លាម​និយម​ក្នុងស្រុក​National Thowheed Jamath (NTJ)​។  ការបាញ់ប្រហារ​គ្នា​នេះ បណ្តា​លឲ្យមនុស្ស​១៥​នាក់​ស្លាប់ នៅក្នុង​នោះ​មាន​ក្មេងៗ​ចំនួន​៦​នាក់​ផងដែរ​។ អ្នកនាំពាក្យ​ប៉ូលិស​ស្រីលង្កា​នៅ​ថ្ងៃទី​២៧​ខែមេសា​នេះ​ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន ៣ នាក់​ក្នុងចំណោម​មនុស្ស ១៥ នាក់​បាន​ស្លាប់​បន្ទាប់ពី​ការបាញ់ប្រហារ​នេះ​។ ករណី​ផ្ទុះ​ការបាញ់ប្រហារ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​សុក្រ នៅ​តំបន់ Sainthamaruthu​នៃ​ទីក្រុង​Ampara និង​ទីក្រុង Batticaloa​ភាគខាងត្បូង នៃ​ប្រទេស​ស្រីលង្កា ជាទី​កន្លែងចាស់ ដែល​ធ្លាប់​មានការ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត លើ​ព្រះវិហារ​ចំនួន​៣​និង​សណ្ឋាគារ​ប្រណិតៗ​ចំនួន​៤​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​៕

 ពាក្យគន្លឹះ  ស្រីលង្កាបាញ់ប្រហារ

ព័ត៌មានផ្សេងទៀត