​គ្រោះថ្នាក់​ចរាចរណ៍​​សម្លាប់​មនុស្ស​២​នាក់​​នៅ​ថ្ងៃទី​២៦​មេសា​

27-04-2019 9:36 am 553

​ស្លាប់​២​នាក់​, របួសស្រាល​១​នាក់​និង​របួសធ្ងន់​៥​នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក នៅ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​ចំនួន​៥​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង និង​រថយន្ត​ធំ​២​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្មើស​ល្បឿន និង​មិន​គោរព​សិទ្ធិ​ជាដើម​។​

​សូមបញ្ជាក់ថា រយៈពេល​២៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​៣៥៧​លើក​, បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៧៨​នាក់ របួសធ្ងន់​៣៩២​នាក់ និង​របួសស្រាល​១៨០​នាក់​៕

 ពាក្យគន្លឹះ  គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានផ្សេងទៀត