លោកជុំ កុសល៖ លោកអេង ឆៃអ៊ាង មិនដែលនិយាយពាក្យវិជ្ជមាន ចំពោះប្រទេសជាតិឡើយ

26-04-2019 4:37 pm 2471

លោកជុំ កុសល ទីប្រឹក្សាលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានប្រ​តិកម្មខ្លាំងៗចំពោះលោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតបក្សសង្រ្គោះជាតិ ដែលបានសរសេររិះ គន់នៅគណនី ហ្វេសប៊ុក ឈ្មោះEng Chhai Eang ថា”ទីក្រុងគុជនៃប្រទេសហង្សសេដ្ឋកិច្ច ពេលភ្លៀងលិ​ចទឹក រដូវក្ដៅដាច់ទឹក ដាច់ភ្លើង!!!”កាលពី៦ម៉ោងមុនេះ។

ជាការឆ្លើយតប នឹងការរិះគន់នេះលោកជុំ កុសល បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួន នារសៀលថ្ងៃទី២៦ ខែមេសានេះ ថា”បើជ្រុលតែឯងមើលឃើញអីចឹងទៅហើយ គប្បីចោលឆ្អឹងនៅក្រៅប្រទេសតែម្តងទៅ កុំបាច់ចូលមកវិញ ។ ក្នុងខួរក្បាលរបស់អ៊ាងឯង និងគូកនគឺវាដិតដាមដោយលាមកទៅហើយ មិនដែលនិយាយចេញពាក្យវិជ្ជមានមួយម៉ាត់ ចំពោះប្រទេសជាតិឯងឡើយ!”។

លោកជុំ កុសល បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនទៀត ថា”អ្វីដែលអ៊ាងឯង និងក្រុមខ្លួនត្រូវធ្វើគឺ « បំផ្លាញ » បំផ្លាញតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពទើបអស់ឯងបានស្ងប់ ។ កម្ពុជានៅពេលបាត់រូ​ប​ពួកអស់ឯង ពីក្នុងប្រទេសទៅ គឺប្រជាពលរដ្ឋរស់នៅ បានសុខសាន្តល្អប្រសើរ ជាងកាលពួកឯងនៅ”៕  

ព័ត៌មានផ្សេងទៀត