អតីត​កំពូល​​អ្នកលេង​​គុន​ខ្មែរ​​មួយរូប​​អះអាងថា​​សុខ ធី​​នឹង​ឈ្នះ​​កីឡាករ​​ថៃ​នៅ​One

26-04-2019 4:11 pm 1214
រូបភាពកីឡាករថៃRodtang​(ឆ្វេង)​និងកីឡាករសុខ ធី(ប្រភពពីKhmerload)

​ជា​អតីត​អ្នក​លេខគុន​ខ្មែរ​មួយរូប​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​កីឡាករ​កំពូល​ល្បិច ប្រើ​ក្បាច់​ល្អ​ម្នាក់​ផង​នោះ​លោក​បឺត ខាំ បាន​វិភាគ​ពី​ការ​ប៉ះគ្នា​រវាង​កីឡាក​រសុខ ធី ជាមួយ​កីឡាករ​ថៃ​Rodtang​នៅ​សង្វៀន One​ខាងមុខ​។ តាមរយៈ​ការ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក បឺត ខាំ​បាន​អះអាងថា លោក​បាន​អាន​ព័ត៌មាន​ពី​អ្នកវិភាគ​ប្រដាល់​ថៃ​ដ៏​ល្បី​៣​នាក់ រួចហើយ​លោក​ក៏បាន​មើល​ការប្រកួត​រវាង​កីឡាករ Rodtang​ជាមួយ​កីឡាករ​ជប៉ុន​Nasukawa​រួចហើយ​ដែរ​។ ដូច្នេះ​លោក​ថា​អ្នកវិភាគ​ទាំងនោះ​សុទ្ធតែ​វិភាគ​ខុស​ទាំងអស់​។​

​តាម​គំនិត​លោក សុខ ធី​អាច​ឈ្នះ​ពិន្ទុ​ឬ​ឈ្នះ​សន្លប់​ផង ក្រោម​ហេតុផល​ថា សុខ ធី​រឹង​ហើយ​បិទ​ល្អ ស៊ុស​ល្អហើយ​វៃ​ចេញ​ញាប់ជាង​មុន ពូកែ​វៃ​ក្បាលពោះ​ជាង​កីឡាករ​ជប៉ុន​ដែល​ធ្លាប់​ជួប​Rodtang កណ្ដាប់ដៃ​វិញ​ក៏​អាច​ធ្ងន់​ជាង​Rodtang​។ ដូច្នេះ​ទាំងអស់​នេះហើយ​ជា​កត្ដា​ដែល​សុខ ធី​អាច​យកឈ្នះ​បាន​។ សូមបញ្ជាក់ថា សុខ ធី​និង​ត្រូវ​ប៉ះ​កីឡាករ​ថៃ​Rodtang​នៅ​ថ្ងៃទី​១០​ខែឧសភា​ខាងមុខ ក្នុង​ការប្រកួត​នៅ​ប្រទេស​ថៃ​៕

 ពាក្យគន្លឹះ  កីឡាប្រដាល់

ព័ត៌មានផ្សេងទៀត