លោក​ម៉ា​ក្រុង​​ឆ្លើយតប​​ក្រុមបាតុករ​​អាវ​លឿង​​ដោយ​សន្យា​​នឹង​ធ្វើកំណែទម្រង់​

26-04-2019 10:31 am 989
  ស្តាប់
ប្រធានាធិបតី​​បារាំង​លោក​អេម៉ាណូអែល ម៉ាក្រុង
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ា​ណូអែល ម៉ា​ក្រុង បាន​យល់ព្រម​ផ្ដល់ឲ្យ​តាម​សំណើ​របស់​ក្រុមបាតុក​រហើយ បន្ទាប់ពី​ពួកគេ​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជាច្រើន​ខែ​។ ការផ្ដល់ឲ្យ​នោះគឺ​លោកស​ន្យា​នឹងកាត់​បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល បង្កើន​ប្រាក់​សោធន​និវត្ដន៍ និង​កំណែទម្រង់​សេវាសាធារណៈ​។ ក្រៅតែពី​ទទូចថា​បទបញ្ជា​ត្រូវតែ​ត្រឡប់មកវិញ លោក​ម៉ា​ក្រុង​ទទួលស្គាល់ថា ការ​ទុកចិត្ដ​គ្នា​ពិត​ជាមានមិន​គ្រប់គ្រា​ន់ទេ​ក្នុង​ការបង្កើតផែន​ការ​ថ្មី​។​

​ក្រុម​តវ៉ា​ដែល​នាំគ្នា​ប្រឆាំងនឹង​បទបញ្ជា​របស់លោក​ម៉ា​ក្រុង​កន្លងមក រហូត​មាន​ផ្ទុះ​អំពើហិង្សា​កើតឡើង​បានចាប់ផ្ដើម​ក្នុង​ខែវិច្ឆិកា​ឆ្នាំមុន​។ ពួកគេ​ប្រឆាំងនឹង​ការដំឡើងថ្លៃ​ប្រេង​ក្រោម​បញ្ជា​របស់លោក​ម៉ា​ក្រុង រហូត​មាន​បណ្ដឹង​ជាច្រើន​ស្ដីពី​វិសមភាព​សេដ្ឋកិច្ច​។ គោលបំណង​របស់លោក​ម៉ា​ក្រុង​គឺ​ចង់ឲ្យមាន​ការកាត់ប​ន្ថ​យ​ការប្រើប្រាស់​ប្រេង ដើម្បី​រួមចំណែក​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ស្ថិតក្រោម​កិច្ចព្រមព្រៀង​ចុះ​ក្នុង​ឆ្នាំ​២០១៥​ដែល​បារាំង​ជា​ម្ចាស់ផ្ទះ​។ ប៉ុន្ដែ​បញ្ហា​នេះ​បាន​បង្កឲ្យមាន​ចលនា​តវ៉ា​កើតឡើង​យ៉ាង​កក្រើក​ក្នុងប្រទេស​បារាំង ដោយសារតែ​ប្រជាជន​មើលឃើញថា​ជា​ភាព​អ​យុត្ដិធម៌​លើ​វិស័យសេដ្ឋកិច្ច​ក្នុងប្រទេស​បារាំង​។​

​ការតវ៉ា​រហូត​ផ្ទុះ​ហិង្សា​និង​បង្ក​អស្ថិរភាព​ខ្លាំង នៅពេល​ប្រជាជន​មិន​ពេញចិត្ដ​និង​ការដំឡើង​ពន្ធ​លើ​ប្រាក់ចំណូល និង​ពាក់ព័ន្ធ​បញ្ហា​ប្រាក់​សោធន​និវត្ដន៍​ផងដែរ​។ ចំពោះ​លោក​ម៉ា​ក្រុង​សម្រេចចិត្ដនឹង​ឈរលើ​គោលជំហរ​កំណែ​ទម្រង់​របស់លោក​។ លោក​ទទួលស្គាល់ថា​មូលដ្ឋានគ្រឹះ​នៃ​ការផ្លាស់ប្ដូរ គឺ​ការទាមទារ​ដែលមាន​ភាពយុត្ដិធម៌​។ ចំពោះ​សុន្ទរកថា​ស្ដីពី​ការផ្លាស់ប្ដូរ​គ្រោង​ធ្វើ​តាំងពី​ថ្ងៃទី​១៥​ខែ​មេសា ប៉ុន្ដែ​ដោយសារ​មាន​ហេតុការណ៍​ឆេះ​ព្រះវិហារ​Notre-Dame ទើប​លោក​លើក​ពេល​មក​និយាយ​កាលពី​ថ្ងៃទី​២៥​មេសា​វិញ​។​

​ទោះបីជា​មាន​ការសាកសួ​រ​ថា អ្វីដែល​លោក​បានធ្វើ​កន្លងមក​អាចជា​រឿង​ខុសឆ្គង​ឬទេ លោក​ម៉ា​ក្រុង​នៅតែ​អះអាងថា​ការធ្វើកំណែទម្រង់​របស់​រដ្ឋាភិបាល​គឺជា​រឿង​ត្រឹមត្រូវ គ្រាន់តែ​មិនទាន់​ដំណើរការ​ឆាប់រហ័ស​តាម​ការចង់បាន​។ លោក​ប្រធានាធិបតី​បាន​និយាយថា លោក​បាន​រៀនសូត្រ​ច្រើណា​ស់​ពី​ការជជែក​ពិភាក្សា​ជាមួយ​ប្រជាជន​បារាំង​ទូទាំងប្រទេស ដែលជា​ការធ្វើ​សមយុទ្ធ​នយោបាយ​ឥត​ព្រៀងទុក​។ លោក​នៅតែ​ទទួលស្គាល់ថា​បញ្ហា​ប្រែប្រួល​អាកាសធាតុ​និង​បញ្ហា​ជនអន្ដោប្រវេសន៍ នៅតែ​ជា​ក្ដីកង្វល់​ក្នុងសង្គម​ដដែល​៕

ព័ត៌មានផ្សេងទៀត