លោក​គីម ជុង​អ៊ុន​៖​​សន្ដិភាព​​និង​សន្ដិសុខ​​លើ​ឧបទ្វីប​កូរ៉េ​​អាស្រ័យ​លើ​​ឥរិយាបថ​​អាមេរិក​

26-04-2019 9:36 am 487
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ​

​នៅក្នុង​កិច្ចប្រជុំ​ជា​លើកដំបូង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន លោក​គីម ជុង​អ៊ុន​បាន​និយាយ​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា មាន​ភាពមិនស្មោះត្រង់​ក្នុង​កិច្ចប្រជុំ​នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ លោក​គីម​បាន​ជួប​ជាមួយ​លោកពូ​ទីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ទីក្រុង​Vladivostok​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី ដែល​កិច្ចប្រជុំ​ធ្វើឡើង​ក្នុង​គោលបំណង​រួមគ្នា​ប្រឆាំង​ឥទ្ធិពល​របស់​អាមេរិក ស្របពេល​លោក​គីម​កំពុង​ប្រឈមមុខ​ជាមួយ​លោក​ត្រាំ ជុំវិញ​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែ​រ​។​

​នៅក្នុង​កិច្ចពិភាក្សា​លោក​គីម​ថា ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​និង​ក្នុង​តំបន់​នាពេលនេះ​កំពុង​នៅ​ទ្រឹង​មួយកន្លែង ហើយ​ឈានដល់​ចំណុច​មួយ​ដ៏​គ្រោះថ្នាក់​។ លោក​បាន​ព្រមាន​ថា​ស្ថានការណ៍​អាច​វិល​ទៅរក​សភាព​ដើម ប្រសិនបើ​អាមេរិក​បន្ដធ្វើ​សកម្មភាព​ជា​ឯកតោភាគី​បង្ហាញ​ភាពមិនស្មោះត្រង់​ដូច្នេះ​។ សន្ដិភាព​និង​សន្ដិសុខ​នៅលើ​ឧបទ្វីប​កូរ៉េ​ទាំងមូល អាស្រ័យ​លើ​ឥរិយាបថ​របស់​អាមេរិក​នៅ​ពេលអនាគត ហើយ​កូរ៉េខាងជើង​ត្រៀមខ្លួន​ជានិច្ច​សម្រាប់​គ្រប់​ស្ថានភាព​ទាំងអស់​៕

ព័ត៌មានផ្សេងទៀត