ក្រសួង​អប់រំ​សម្រេច​កែសម្រួល​ម៉ោង​សិក្សា​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​

25-04-2019 7:14 pm 1834

​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ដល់​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​គ្រប់​រាជធានី​-​ខេត្ត ដោយ​សម្រេច​កែសម្រួល​ម៉ោង​សិក្សា​របស់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជា​ពិសេស​កុមារ​តូចៗ នៅ​រដូវប្រាំង ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​។​

​ក្រសួង​អប់រំ​សម្រេច​កែប្រែ​ម៉ោង​សិក្សា ដោយ​ពេលព្រឹក ចូលរៀន​នៅ​ម៉ោង​៧៖០០​នាទី ចេញ​ម៉ោង​១០៖៣០​នាទី និង​ពេល​រសៀល ចូលរៀន​ម៉ោង​១៣៖៣០​នាទី​ព្រឹក ចេញ​ម៉ោង​៥៖០០​នាទី​រសៀល ដែល​ការកែសម្រួល​នេះ អនុវត្តន៍​រហូតដល់​ផុត​រដូវក្តៅ​៕

ព័ត៌មានផ្សេងទៀត