ស្រីលង្កា​​មានការ​បំផ្ទុះ​​គ្រាប់បែក​មួ​យករណី​​ទៀត​នៅ​​ភាគ​ខាងកើត​​ប្រទេស​

25-04-2019 2:01 pm 435
ប៉ូលិស​ចុះអន្ដរាគមន៍​នៅកន្លែង​កើតហេតុ

​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​បាន​កើតឡើង​មួយ​ករណី​ទៀត នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​ស្រីលង្កា នៅ​ថ្ងៃទី​២៥​មេសា​នេះ​ប៉ុន្ដែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ប៉ូលិស​។ ការ​បំផ្ទុះ​គ្រាប់​ស្ថិតនៅ​ទីក្រុង​តូច​មួយ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​Colombo​។ ការ​បំផ្ទុះ​គ្រាប់​ធ្វើឡើង​នៅ​ទីតាំង​ដែល​គ្មាន​មនុស្ស មិនមែន​ជាការ​បំផ្ទុះ​ដូច​ប៉ុន្មាន​ថ្ងៃមុន​ទេ ហើយ​ពេលនេះ​អាជ្ញាធរ​កំពុងបើក​ការស៊ើបអង្កេត​។ ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ចុង​សប្ដាហ៍​មុន នៅ​ព្រះវិហារ​និង​សណ្ឋាគារ​ជាច្រើន​កន្លែង​ក្នុង​រដ្ឋធានី​Colombo ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​៦០​នាក់ ស្របពេល​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញមុខ​ទទួលខុសត្រូវ​ការវាយប្រហា​រ​នេះ​៕

ព័ត៌មានផ្សេងទៀត