ពាក់​កាស​ស្ដាប់​​ចម្រៀង​​ដើរ​ឆ្លងកាត់​ផ្លូវ​​​ត្រូវ​រថភ្លើង​​បុក​ស្លាប់​

25-04-2019 11:04 am 743
រូបភាពក្មេង​ស្រី​ដែលស្លាប់

​យុវជន​ភាគច្រើន​មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា​ក្ដី​ឬ​នៅ​ក្រៅប្រទេស​ក្ដី ពេល​ធ្វើដំណើរ​ទៅណា​មក​ណា​ចូលចិត្ដ​ពាក់កា​សនឹងត្រចៀក ដើម្បី​ស្ដាប់​នូវ​អ្វីដែល​ពួកគេ​ពេញចិត្ដ ដូចជា​ចម្រៀង​ឬ​វិទ្យុ​ជាដើម​។ ប៉ុន្ដែ​ធ្វើបែបនេះ​ពេល​ធ្វើដំណើរ​ក៏​អាច​បង្ក​ជា​គ្រោះថ្នាក់​បានដែរ ដោយសារតែ​ស្ដាប់​មិនលឺ​សំឡេង​ស៊ី​ផ្លេ​រថយន្ដឬ​ម៉ូតូ​ដែលជា​សញ្ញា​ឲ្យ​យើង​ចៀស​ផ្លូវ នៅពេល​កំពុង​ស្លុង​អារម្មណ៍​នឹង​អ្វីដែល​ពួកគេ​កំពុង​ស្ដាប់​។ 

​ជាក់ស្ដែង​ក្មេងស្រី​ជនជាតិ​បេឡា​រុស​ម្នាក់​អាយុ​១៥​ឆ្នាំ ត្រូវ​រថភ្លើង​ដឹកទំនិញ​បុកប៉ើ​កជាង​២០​ម៉ែត្រ ដោយសារតែ​នាង​ពាក់​កាស​ស្ដាប់​ចម្រៀង​ហើយ​ដើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​។ តាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឲ្យដឹងថា អ្នកបើក​រថភ្លើង​បាន​ព្យាយាម​ជាន់​ហ្វ្រាំង​ប៉ុន្ដែ​មិន​ស៊ី​ភ្លាមៗ ហើយក៏​បាន​ស៊ី​ផ្លេ​ឲ្យ​នាង​ចៀស​តែ​នាង​មិនលឺ​ព្រោះ​កំពុង​ពាក់​កាស ជាហេតុ​ធ្វើឲ្យ​រថភ្លើង​បើក​ទៅបុក​នាង​តែម្ដង​។ នាង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្ដែ​ក្រោយមក​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់បាត់​បង់ជីវិត​៕

ព័ត៌មានផ្សេងទៀត