នាវាចម្បាំង​បារាំង​មួយគ្រឿង​​បើក​ចូល​ច្រក​​សមុទ្រ​តៃវ៉ាន់​​យ៉ាង​ភ្ញាក់ផ្អើល​

25-04-2019 10:20 am 663
រូបភាព​​​​នាវា​ចម្បាំង​​​បារាំង

​នាវាចម្បាំង​បារាំង​មួយគ្រឿង​បាន​ធ្វើដំណើរ​ឆ្លងកាត់​ដែនទឹក​តៃវ៉ាន់​យ៉ាង​ភ្ញាក់ផ្អើល នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​អាមេរិក​។ ការធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​កម្រ​នៃ​នាវា​ប្រទេស​លោកខាងលិច ទំនងជា​ត្រូវ​ស្វាគមន៍​យ៉ាងខ្លាំង​ពី​អាមេរិក ប៉ុន្ដែ​នឹង​បង្កើន​ភាព​តានតឹង​ជាមួយ​ចិន​។ ម្យ៉ាងវិញទៀត​វា​ក៏​ជា​សញ្ញា​បង្ហាញថា សម្ព័ន្ធមិត្ដ​អាមេរិក​បង្កើន​សកម្មភាព​ស្វែង​រក​សិទ្ធិសេរីភាព​ក្នុង​ការធ្វើ​នាវាចរ​កាន់តែខ្លាំង នៅក្នុង​ដែនទឹក​អន្ដរជាតិ​ក្បែរ​ប្រទេស​ចិន​។ វា​អាច​បើកផ្លូវ​ឲ្យ​បណ្ដា​សម្ព័ន្ធមិត្ដ​អាមេរិក​ជាច្រើនទៀត ដូចជា​ជប៉ុន និង​អូស្ដ្រាលី អាចធ្វើ​ប្រតិ​បត្ដិកា​រ​ក្នុង​ដែនសមុទ្រ​ស្រដៀង​គ្នា​នេះដែរ​។​

​នាវាចម្បាំង​បារាំង​ដែល​ធ្វើដំណើរ​ចូល​ច្រក​សមុទ្រ​តៃវ៉ាន់ ចន្លោះពេល​អាមេរិក​និង​ចិន​កំពុង​ផ្ទុះ​ភាព​តានតឹង​ជាមួយគ្នា​។ តៃវ៉ាន់​កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ​ដែល​អាមេរិក​និង​ចិន​ទាស់ទែង​គ្នា ធ្វើឲ្យ​ទំនាក់ទំនង​មហាអំណាច​ទាំងពី​រធ្លាក់​ចុះ​កាន់តែខ្លាំង​។ ក្នុងនោះ​រាប់បញ្ចូល​សង្គ្រាម​ពាណិជ្ជកម្ម ទណ្ឌកម្ម​អាមេរិក និង​ការដំឡើង​សាច់​សុំ​យោធា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន​ផង​។ សមុទ្រ​ចិន​ខាងត្បូង​ជា​ទីតាំង​ដែល​អាមេរិក​តែងតែ​ធ្វើ​ប្រតិ​បត្ដិកា​រ​ល្បាត​ជារឿយៗ​៕

ព័ត៌មានផ្សេងទៀត