បងប្អូន​​ក្នុង​ត្រកូល​​អភិជន​​ពីរ​រូប​​ពាក់ព័ន្ធ​នឹង​​ការ​បំផ្ទុះ​គ្រាប់​បែក​​នៅ​ស្រីលង្កា

25-04-2019 9:36 am 578
  ស្តាប់
ទិដ្ឋភាព​នៅក្នុង​ព្រះវិហារ​រងគ្រោះ
ស្តាប់ជាសំឡេង

​បងប្អូន​ប្រុស​ពីរ​នាក់​ដែលជា​កូន​នៃ​ក្រ​តូ​លអ្ន​កមាន​ទ្រព្យសម្បត្ដិ​មហាសាល​ក្នុងប្រទេស​ស្រីលង្កា ជា​មនុស្ស​ដ៏​សំខាន់​ក្នុង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត នៅក្នុង​ព្រះវិហារ​គ្រិស្ដសាសនា​និង​សណ្ឋាគារ​ជាច្រើន​កន្លែង​ក្នុងប្រទេស​ស្រីលង្កា​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ស្រីលង្កា​សម្លាប់​មនុស្ស​៣៥០​នាក់ និង​របួស​ប្រមាណ​៥០០​នាក់​។ ការដែល​បុរស​ជា​កូនអ្នកមាន​ទាំងពីរ​រូប​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ ធ្វើឲ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​សម្រាប់ប្រជាជន​ស្រីលង្កា ខណៈដែល​ប្រទេស​ដែន​កោះ​មួយ​នេះ​រស់នៅក្នុង​សុខសន្ដិភាព​ជាច្រើន​ទសវត្ស​មកហើយ​។​

​អាជ្ញាធរ​ក្នុង​រដ្ឋធានី​Colombo​បាន​និយាយថា ពួកគេ​ជឿជាក់ថា​ក្រុម​អ៊ីស្លាម​និយម​ល្បីឈ្មោះ​ក្នុងស្រុក​National Thowheeth Jama'ath(NTJ) ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ ខណៈដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​។ យ៉ាងណាមិញ​ពេលនេះ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ថា​តើ​មាន​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរ​វករ​អន្ដរជាតិ​ឬក៏​អត់​។ 

​ចំពោះ​បុរស​ជា​បងប្អូន​ទាំងពីរ​នាក់ តាម​ប្រភព​ស្និទ្ធ​នឹង​គ្រួសារ​របស់​ពួកគេ​បានឲ្យដឹងថា ទីមួយ​មានឈ្មោះ​Inshaf Ibrahim​អាយុ​៣៣​ឆ្នាំ​ជា​ម្ចាស់​រោងចក្រ​ទង់ដែង បាន​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​នៅ​សាល​ពិសា​អាហារ​ក្នុង​សណ្ឋាគារ​ប្រណីត​មួយ​ឈ្មោះ​Shangri-La​។ តាម​ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​មួយទៀ​តឲ្យដឹងថា នៅពេល​ប៉ូលិស​ចូលទៅ​ឆែកឆេរ​ផ្ទះ​របស់គេ​បានទទួល​ព័ត៌មាន​ថា ប្អូនប្រុស​លោក​ម្នាក់ទៀត​ឈ្មោះ​Ilham Ibrahim​អាយុ​៣១​ឆ្នាំ បាន​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​សម្លាប់​ខ្លួនឯង ភរិយា និង​កូន​បីនាក់​តែ​មិន​បានបញ្ជាក់​ទីតាំង​ទេ​។  លោក​Ilham Ibrahim​បានបង្ហាញ​ពី​មនោគមវិជ្ជា​ជ្រុលនិយម​ហើយ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជា​មួយក្រុម​NTJ ដែលជា​ក្រុម​គោលដៅ​សង្ស័យ​បំផុត​។​

​បងប្អូន​ទាំងពីរ​នាក់​ជា​កូនប្រុស​នៃ​ត្រកូល​អ្នកមាន​ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ និង​មាន​សណ្ដានចិត្ដ​ល្អ​តែងតែ​ជួយ​ជនក្រីក្រ ហើយ​ថែមទាំង​មាន​ការគោរព​ស្រឡាញ់​យ៉ាងខ្លាំង​ពី​ប្រជាជន ដូច្នេះហើយ​ទើប​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ពួកគេ​ជា​អ្នកពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​។ ចំណែក​ឪពុក​របស់​ពួកគេ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ដើម្បី​សាកសួរ តែ​លោក​ក៏​មិន​នឹកស្មាន​ដល់ដែរ​ថា​កូនប្រុស​របស់​លោកទាំ​ង​ពីរ​មាន​ពាក់ព័ន្ធ​នឹង​ករណីនេះ​៕

ព័ត៌មានផ្សេងទៀត