លោក​​ហ៊ុន សែន​៖ កម្ពុជា​​ត្រូវ​​ពង្រឹង​​សេដ្ឋកិច្ចជាតិ​ ហើយ​ដក ​ដង្ហើមរស់​ដោយ​ខ្លួន​​ឯង​

24-04-2019 8:53 pm 892

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅកាន់លោកឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន ក្នុងជំនួ​បនាព្រឹកថ្ងៃទី២៤ ខែមេសានេះ ថា ថ្វីត្បិតថ្មីៗនេះខាងសហភាពអឺរ៉ុប(EU) បានលើកយក​EBA មកដាក់សម្ពាធលើកម្ពុជា គឺកម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិទៅដោះដូរបានឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែម ថា កម្ពុជាត្រូវពង្រឹងសេដ្ឋកិច្ចជាតិ ហើយដកដង្ហើមរស់ដោយខ្លួនឯង។

ក្នុងនោះជំនួបដដែលនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់ជូនលោកឈិន យន់ ក៏ដូចជាពាណិជ្ជករ និងអ្នកវិនិយោគគិនទាំងអស់ទៀត ថា EBA គឺនឹងត្រូវកាត់ផ្តាច់ដោយស្វ័យប្រវត្តិ នៅពេលដែល​សេដ្ឋកិច្ច​កម្ពុជាកាន់តែរីកចំរើនខ្ពស់។ លោកថា EBA គឺគេផ្តល់ជូនចំពោះប្រទេស ដែលស្ថិតក្នុងស្ថានភាពក្រីក្របំផុត។ ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភឡើយ ព្រោះទស្សនៈវិស័យកម្ពុជា គឺឈានឆ្ពោះទៅរកវឌ្ឍនៈភាពរីកចំរើន ហើ​យ​ចូលរួមបង់ពន្ឋដារ ទៅប្រទេសដទៃដូចគេដូចឯង។

ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិនលោកឈិន យន់ បានគាំទ្រទាំងស្រុងចំពោះលោកនាយករដ្ឋមន្រ្ដីហ៊ុន​ សែន ដែលមានទស្សនៈវិស័យដឹកនាំ លើផ្លូវវិជ្ជមានក្នុងការធ្វើ ឲ្យប្រទេសជាតិកាន់​តែឆាប់រីកចំរើន​ទៅ​មុខ។ លោកបានសន្យាបន្តកៀងគរ ប្រមូលអ្នកវិនិយោគគិនពីប្រទេសចិន មកកម្ពុជាឲ្យបានកាន់តែច្រើនទៀត៕

 ពាក្យគន្លឹះ  លោកហ៊ុន សែនEBA

ព័ត៌មានផ្សេងទៀត