កម្ពុជា​-​ថៃ ប្តេជ្ញា​រួមគ្នា​លុបបំបាត់ និង​ទប់ស្កាត់​ការជួញដូរ​មនុស្ស​

24-04-2019 7:00 pm 588

​រដ្ឋាភិបាល​កម្ពុជា​-​ថៃ បានបង្ហាញ​ជំហរ​រួមគ្នា ក្នុង​ការអនុវត្ត​លើ​កិច្ចព្រមព្រៀង​លុបបំបាត់ និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស ឲ្យនៅ​មាន​តិចតួច​បំផុត ហើយ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស នឹង​ត្រូវបាន​លើកតម្កើង និង​ឲ្យមាន​សមភាព កុំឲ្យ​មាន​ភាព​រើសអើង ហើយ​ក៏​ដើម្បី​ជួយ​ឲ្យ​ជីវិត​របស់​ជនរងគ្រោះ មាន​ភាព​ល្អប្រសើរ​ជាង​មុន​។​

​ការបង្ហាញ​ជំហរ​ពី​ភាគី​ទាំង​២ នាពេលនេះ គឺ​ធ្វើឡើង​ក្រោយ​មាន​ការចុះហត្ថលេខា​របស់​ប្រទេស​ទាំងពីរ លើ​ការពង្រឹង និង​គ្រប់គ្រង​ករណី នៃ​ការធ្វើ​មាតុភូមិនិវត្តន៍ និង សមាហរណកម្ម​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស (SOP) នៅក្នុង​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​នេះ​។​

ព័ត៌មានផ្សេងទៀត