បរិភោគ​បន្លែ​និង​ផ្លែឈើ​ទាំងនេះ ដើម្បី​ផ្តល់​ពណ៌​ស្រស់ស្អាត​ដល់​ស្បែក​

24-04-2019 3:25 pm 366

​ដើម្បី​កុំឲ្យ​ស្បែក​ឆាប់​ចាស់ទៅ​តាមវ័យ និង​ឲ្យមើល​ទៅ​ស្រស់​ភ្លឺរលោង នារីៗ​មួយចំនួន សម្រុក​ទៅ​ស្វែងរក​ការថែរក្សា​ស្បែក​បែប​ទំនើប ដោយ​បោះបង់ចោល ការថែរក្សា​ស្បែក​ឲ្យ​ស្រស់ស្អាត​ពី​ខាងក្នុង តាមរយៈ​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ដែលមាន​ប្រយោជន៍​។ ជ្រុង​មួយ​នៃ​ការថែរក្សា​ស្បែក​តាម​ធម្មជាតិ  ស្ត្រី​អាច​ដាក់បញ្ចូល​បន្លែ​និង​ផ្លែឈើ​ខាងក្រោម ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ និង​បរិ​ភគវា​ឲ្យបាន​ទៀងទាត់​។ អត្ថប្រយោជន៍​របស់​ព​ពួក​បន្លែ​និង​ផ្លែឈើ​ទាំ​នោះ មានដូចជា​៖

-​ប្រូ​ខូលី ជួយ​កាត់បន្ថយ​ការ​ហើម និង​ធ្វើឲ្យ​ស្បែក​ប្រែ​ជា​ពណ៌​ក្រហម ក្រោយពេល​ដែល​ខ្លួនប្រាណ​ត្រូវ​កម្តៅថ្ងៃ​។​

-​ប៉េង​បោះ​និង​ផ្លែ​Apricots ពួកវា​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី UV និង​ផ្តល់​ពន្លឺ​ដល់​ស្បែក​។​

-​ការ៉ុត​និង​ផ្លែ​ប៉ែស ដែលមាន​ពណ៌​លឿងៗ​ដូចគ្នា នៅពេល​ញ៉ាំ​វា​ឲ្យបាន​ទៀងទាត់ នឹង​ផ្តល់​ពណ៌​ស្រស់ស្អាត​បែប​ធម្មជាតិ​ដល់​ស្បែក​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត