អ្នកស្រី​ភោគ ណារិន​ចំណាយពេល​ជិត​៤០​ឆ្នាំក្នុង​សិល្បៈ​សៀកបារម្ភ​អស់អ្នក​បន្តវេន​

24-04-2019 2:18 pm 1366

​អ្នកស្រី​ភោគ ណារិន​កំព្រា​ឪពុក​-​ម្តាយ​ក្រោយ​សម័យ​សង្គ្រាម​។ ក្មេង​កំព្រា​ដែលមាន​ស្រុកកំណើត​នៅ​ភ្នំពេញ​រូបនេះ បានទទួល​ការចិញ្ចឹម​បីបាច់​ថែរក្សា នៅក្នុង​មណ្ឌលកុមា​កំព្រា រហូត​បាន​ចូល​សាលា​សិល្បៈ សិក្សា​ជំនាញ​សៀក​នៅ​ឆ្នាំ​១៩៨១ ដែលជា​ជំនាន់​ទី​១​។ ក្រោយមក អ្នកស្រី​បាន​ក្លាយជា​គ្រូបង្រៀន​ជំនាញ​សិល្បៈ​សៀក​នៅ​ឆ្នាំ​១៩៩០ រហូតដល់​ឆ្នាំ​២០០៣ អ្នកស្រី​បាន​ក្លាយជា​ប្រធាន​សាលា​សៀក​ជាតិ​កម្ពុជា រហូតដល់​បច្ចុប្បន្ន​។​

​រយៈពេល​៣៨​ឆ្នាំ​កន្លងមកនេះ អ្នកស្រី​ភោគ ណារិន​កត់សំគាល់ឃើញ​ថា សិល្បៈ​សៀក បាន​ធ្លាក់ចុះ​ចំនួន​សិស្ស​ចូលរៀន និងអ្នកគាំទ្រ ដែល​ធ្វើឲ្យ​អ្នកស្រី​បារម្ភ អស់អ្នក​បន្តវេន​នៅ​ថ្ងៃ​អនាគត​។ អស់អ្នក​បន្តវេន អាច​នឹង​ធ្វើឲ្យ​យុវជន​ជំនាន់​ក្រោយ លែង​ស្គាល់​ថា សៀក​គឺជា​ទម្រង់​សិល្បៈ​មួយ​ប្រភេទ​របស់​ខ្មែរ ដែល​បន្សល់ទុក​តាំងពី​បុរាណកាល​មក​។ នេះ​បើ​យោងទៅតាម​រូបចម្លាក់​នៅលើ​ប្រាសាទ​បាយ័ន​។ យ៉ាងណា ប្រធាន​សាលា​សៀក​ជាតិ​កម្ពុជា វ័យ​៥៣​ឆ្នាំ​រូប នៅតែ​បន្ត​បង្ហាត់បង្រៀន​សិស្ស  ដើម្បី​រួមចំណែក​ថែរក្សា​សិល្បៈ​សៀក​ខ្មែរ លុះ​អ្នកស្រី​ចូល​និវត្ត​ន៍​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​អ្នកស្រី​ភោគ ណារិន​នាយិកា​សាលា​សៀក​ជាតិ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ !

សំឡេង៖

ព័ត៌មានផ្សេងទៀត