ទីបំផុត​​រថយន្ដ​ម៉ាក​​Pajero​​ត្រូវ​បញ្ចប់ជីវិត​​ក្នុង​ទីផ្សារ​​ជប៉ុន​ហើយ​

23-04-2019 4:26 pm 650
រថយន្ដម៉ាក​Pajero​របស់ក្រុមហ៊ុន​Mitsubishi

​ក្រុមហ៊ុន​ផលិត​រថយន្ដ​ជប៉ុន​Mitsubishi Motor គ្រោង​នឹង​ដក​រថយន្ដ​មួយ​ប្រភេទ​របស់ខ្លួន​ចេញពី​ទីផ្សារ​ក្នុងស្រុក នោះ​គឺ​រថយន្ដ​ម៉ាក​Pajero​។ ស្របពេល​ដែល​ការអភិវឌ្ឍ​សេរី​ថ្មី​នឹង​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ ប៉ុន្ដែ​រថយន្ដ​ស៊េរី​នេះ​នឹង​ជា​រថយន្ដ​ចុងក្រោយបង្អស់​លក់​នៅ​ទីផ្សារ​ក្នុងស្រុក​។ ក្រុមហ៊ុន​Mitsubishi​នឹង​បន្ដ​ផលិត​រថយន្ដ​រថយន្ដ​Pajero​សម្រាប់​នាំចេញ ប៉ុន្ដែ​មិន​លក់​ក្នុង​ស្រុង​ទៀត​ទេ​។ Pajero​បាន​វាយលុក​ទីផ្សារ​ក្នុងប្រទេស​ជប៉ុន​នៅ​ឆ្នាំ​១៩៨២​។ ជំនាន់​ទី​ពីរ​នៃ​រថយន្ដ​ស៊េរី​នេះ​ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង  ប៉ុន្ដែ​កាលពី​ឆ្នាំមុន​ការលក់​នៅក្នុង​ស្រុក​បាន​ថយចុះ​ខ្លាំង គឺ​លក់​បានតែ​ពីរ​បី​រយ​គ្រឿង​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត