ការវាយប្រហារ​​នៅ​ស្រីលង្កា​​អាចពាក់ព័ន្ធ​​នឹង​​បណ្ដាញ​អន្ដរជាតិ​

23-04-2019 9:10 am 403
រូបភាព​ខូចខាត​ក្នុងព្រះវិហាររងគ្រោះ​ដោយសារ​​ការបំផ្ទុះ​គ្រាប់បែក

​អាជ្ញាធរ​នៅ​ក្នុងប្រទេស​ស្រីលង្កា​សង្ស័យថា​ក្រុម​អ៊ីស្លាម​និយម​នៅ​ក្នុងស្រុក ជា​អ្នកបើក​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​កាលពី​ព្រឹក​ថ្ងៃទី​២១​មេសា​។ ជា​ការវាយប្រហារ​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​២៩០​នាក់ និង​របួស​ប្រមាណ​៥០០​នាក់​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ដែល​សង្ស័យ​នៅ​ពីក្រោយ​ការវាយប្រហារ​នៅ​ព្រះវិហារ​និង​សណ្ឋាគារ​ជាច្រើន​កន្លែង មានឈ្មោះ​National Towheeth Jamaath​។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស៤០​នាក់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក ដែល​ភាគច្រើន​នៃ​ពួកគេ​គឺជា​សមាជិក​របស់​ក្រុម​National Towheeth Jamaath​។​

​កងកម្លាំង​សន្ដិសុខ​ស្រីលង្កា​ត្រូវបាន​រាយការណ៍​ថា បានទទួល​ការព្រមាន​ពី​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះវិហា​ររ គឺជា​ការរៀបចំ​ផែនការ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​តែម្ដង​។ អ្នកនាំពាក្យ​បន្ថែមថា​ការវាយប្រហារ​យ៉ាង​សាហាវឃោឃៅ​នេះ មិនអាច​ធ្វើឡើង​បានទេ​បើ​គ្មាន​ជំនួយ​ពី​បណ្ដាញ​អន្ដរជាតិ​។ 

​សូមបញ្ជាក់ថា ពេលនេះ​ប្រជាជន​ស្រីលង្កា​កំពុង​ជួប​ស្ថានការណ៍​អាក្រក់​ដដែល ហើយ​ប៉ូលិស​បាន​រកឃើញ​ការ​បង្កៃគ្រាប់​បែក​ចំនួន​៨៧​គ្រាប់ នៅ​ស្ថានីយ​រថយន្ដក្រុង​ក្នុង​រដ្ឋធានី​Colombo​។ លោក​ប្រធានាធិបតី​ស្រីលង្កា​Maithripala Sirisena បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន និង​ផ្ដល់​សិទ្ធិអំណាច​បន្ថែម​ដល់​យោធា ដើម្បី​ការពារ​ការវាយប្រហារ​ដែល​អាច​កើតឡើង​បន្ថែម​៕

ព័ត៌មានផ្សេងទៀត