នាយករដ្ឋមន្រ្ដីកម្ពុជា ថ្កោលទោសករណីបំផ្ទុះគ្រាប់បែក នៅស្រីលង្កា សម្លាប់មនុស្សជិត៣០០នាក់

23-04-2019 9:07 am 573

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានថ្កោលទោសករណីបំផ្ទុះគ្រាប់បែក នៅប្រទេសស្រីលង្កា ដែលបា​ន​បណ្ដាលឲ្យមនុស្សជិត៣០០នាក់ស្លាប់ និងជាង៥០០នាក់ទៀតរងរបួស ដោយលោកចាត់ទុកថា ជាអំពើភេរវកម្មដ៏ អាក្រក់មួយ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណជាង២ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៣ ខែមេសានេះ លោកហ៊ុន សែន បានថ្កោលទោសចំពោះសក​ម្មភាពភេរវកម្ម​ នៅប្រទេសស្រីលង្កា ដែលបានបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើនរយនាក់។ ជាមួយគ្នានេះលោ​​កនាយករដ្ឋមន្រ្ដីហ៊ុន សែន បានណែនាំឲ្យដល់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទត្រូវប្រុងប្រយ័ត្ន មិនត្រូវឲ្យ មានអំពើភេរវកម្មណាមួយ កើតឡើងនៅកម្ពុជាឲ្យសោះ៕

 ពាក្យគន្លឹះ  លោកហ៊ុន សែនស្រីលង្កា

ព័ត៌មានផ្សេងទៀត